អាហ្វ្រិកខាងត្បូង៖ ប្រជាជនអាហ្វ្រិកខាងត្បូង កាលពីថ្ងៃចន្ទ បានស្តីបន្តោសរដ្ឋាភិបាលតំបន់របស់ពួកគេ ព្រោះតែពុំបាន ផ្តល់ឲ្យទឹកស្អាត ខណៈអ្នកស្លាប់ពីជំងឺអាសន្នរោគកើនឡើងដល់១៥នាក់ នៅក្នុងខេត្តដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេស។ នាយកដ្ឋានសុខាភិបាល ក្នុងខេត្ត Gauteng បានប្រកាសការផ្ទុះឡើងជំងឺអាសន្នរោគកាលពីថ្ងៃអាទិត្យទី២១ ខែឧសភា ក្នុងតំបន់ Hammanskraal (ហាមម៉ាន់ក្រាអាល់) ជាតំបន់មួយមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ខាងជើងទីក្រុង Pretoria (ប្រេតូរៀ)។
រដ្ឋាភិបាល ទីក្រុងនិយាយថា ពលរដ្ឋជិត១០០នាក់ ត្រូវបានគេមើលឃើញនៅក្នុងមន្ទីរពេទ្យ ហើយ៣៧នាក់បានចូលសម្រាកនៅក្នុងបន្ទប់ ដោយរដ្ឋាភិបាលបានព្រមានពលរដ្ឋតំបន់ Hammanskraal និងតំបន់នៅជុំវិញនោះកុំឲ្យផឹកទឹកពីក្បាលរ៉ូប៊ីណេ។
ពលរដ្ឋអាយុ៣៦ឆ្នាំឈ្មោះ Sello Samuel Lekoto ជាពលរដ្ឋគ្មានការងារធ្វើនៅតំបន់ Hammanskraal ជាអ្នកដែលកំពុងត្រូវបានព្យាបាលជំងឺអាសន្នរោគនៅមន្ទីរពេទ្យ Jubilee បាននិយាយថា យើងកំពុងផឹកទឹកនោះ ប៉ុន្តែពួកគេមិនចង់សម្អាតទឹកនោះទេ ឬត្រូវដាក់ទុយយោមួយផ្សេងទៀតដើម្បីផ្តល់ឲ្យយើងនូវទឹកនោះ។
សាលាក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទឹកត្រូវបានផ្គត់ផ្គង់ដោយទីក្រុង នៅក្នុងតំបន់ Hammanskraal ដែលអាចបរិភោគបាន ប៉ុន្តែបញ្ហានោះទីក្រុងបានផ្តល់ទឹកស្អាតបរិភោគ តាមរយៈរថយន្តដឹកទឹក ទៅកាន់តំបន់លំនៅឋានក្រៅផ្លូវការជាច្រើនលើកក្នុងមួយសប្តាហ៍។
ជំងឺអាសន្នរោគ អាចបង្ករឲ្យរាគរូសធ្ងន់ធ្ងរ ក្អួត និងចុះខ្សោយ ហើយឆ្លងជាសំខាន់តាមអាហារឬទឹកមិនស្អាត។ វាអាចធ្វើឲ្យស្លាប់បានក្នុងរយៈពេលតែប៉ុន្មានម៉ោងប្រសិនបើមិនត្រូវបានព្យាបាល។ ប្រទេសអាហ្វ្រិកខាងត្បូង បានបញ្ជាក់ពីជំងឺអាសន្នរោគចំនួន៤១ករណី នៅទូទាំងប្រទេស៕

