កងទ័ពអាកាសកំពុងពង្រឹងចិត្តសាស្ត្រឆ្លើយតប នឹងបច្ចេកវិទ្យាកាន់តែទំនើប

2023/05/23 08:57:24 pm        344

ភ្នំពេញ៖ កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ កំពុងបន្តពង្រឹងនូវផ្នែកចិត្តសាស្ត្រ​ដល់កងទ័ព ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍកាន់តែរីកចម្រើន នៃបច្ចេកវិទ្យាសម័យទំនើប ក៏ដូចជាការផ្ទុះឡើងនូវព័ត៌មាន ក្លែងក្លាយពីគ្រប់ទិសទី ។

នៅក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈជំនាញការិយាល័យទី៥ ប្រចាំ ឆមាសទី១ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែឧសភានេះឧត្តមសេនីយ៍ឯក សោម សាទុំ មេបញ្ជាការ​រងកងទ័ព ជើងអាកាស ​បានឱ្យដឹងថា ​កងទ័ពជើងអាកាស កំពុងមានស្មារតី​យកចិត្តទុកដាក់​ក្នុងភារកិច្ច យល់ច្បាស់ ពីសារសំខាន់ និងភាពចាំបាច់មិនអាចខ្វះបាន​ នៃការងារអប់រំនូវចិត្តសាស្ត្រ ដែលជាត្រីវិស័យ ​សម្រាប់កង ​កម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសចំពោះកងយោធពល​ខេមរភូមិន្ទកម្ពុជា ។

ឧត្តមសេនីយ៍ឯក បានបន្តថា ការអប់រំចិត្តសាស្ត្រនេះ ​ជាកម្លាំងចលករមួយដ៏មានឥទ្ធិពល ​ជាអាវុធ ដ៏មុតស្រួចផ្ដល់នូវកម្លាំងចិត្ត ​កម្លាំងកាយ ​ដល់យោធិនគ្រប់រូប ​ឲ្យរឹតតែមានភាពខ្លាំងក្លារឹងមាំ ជាពិសេសជំរុញនូវគោលជំហរ ស្មារតី សតិអារម្មណ៍របស់យោធិនម្នាក់ៗ ​ឲ្យមានឆន្ទៈ មនសិការ​ស្នេហាជាតិមុតមាំ ​ឈានទៅអនុវត្តសម្រេចជោគជ័យនូវគ្រប់ភារកិច្ចធំៗ គោលនយោបាយរបស់​រាជរដ្ឋាភិបាល បទបញ្ជា ​របស់ក្រសួងការពារជាតិ​ អគ្គបញ្ជាការដ្ឋាន ​នៃកងយោធពលខេមរភូមិន្ទ ។

ឧត្តមសេនីយ៍ឯក សោម សាទុម បានបន្ថែមថា ​ទោះសិក្ខាកាមទាំងអស់ ​សុទ្ធសឹង​តែមានសមត្ថ ភាព ជំនាញច្បាស់លាស់ និងបទពិសោធន៍យូរឆ្នាំមកហើយ តែចាំបាច់ត្រូវប្រមូលផ្ដុំអារម្មណ៍ យកចិត្តទុក ​ដាក់ប្រឹងប្រែងរៀនសូត្រ ​និងឈ្វេងយល់ឲ្យស៊ីជម្រៅ ដើម្បីផ្សព្វផ្សាយដល់យោធិន​ក្នុង​អង្គភាពរបស់ខ្លួន ដើម្បីពង្រឹងស្មារតីសតិអារម្មណ៍ ​និងគោលជំហរ​នយោបាយចិត្តសាស្ត្រ ឲ្យកាន់​តែរឹងមាំបន្ថែមទៀតថ្វីត្បិតប្រទេសជាតិមានស្ថិរភាព ​និងសុខសន្តិភាពពេញលេញយ៉ាងណាក៏ដោយ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm