មនី្ទរពេទ្យកុមារជាតិគ្រោងសាងសង់អគារព្យាបាលជំងឺថ្មី តម្លៃ១៦លានដុល្លារ ក្រោមជំនួយកូរ៉េ

2023/05/23 09:34:01 pm        395

ភ្នំពេញ៖ មនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល គ្រោងសាងសង់អគារព្យាបាលជំងឺថ្មីបន្ថែមទៀត ដែលមានកម្ពស់៥ជាន់ តម្លៃ១៦លានដុល្លារសហរដ្ឋអាមេរិក ក្រោមជំនួយរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម សាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ​ តាមរយៈBTV ព័ត៌មាន នាថ្ងៃនេះថា ​អគារមន្ទីរពេទ្យថ្មីកម្ពស់៥ជាន់ ចំណាយថវិកាក្នុងការសាងសង់ចំនួន១៦លាន​ដុល្លារ​សហរដ្ឋអាមេរិក ឋិតក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិ ​ជាជំនួយរបស់រដ្ឋាភិបាល ​និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ ​គ្រោងនឹងសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជួយ​សម្រួលដល់ការពិនិត្យ ព្យាបាលជំងឺជូនដល់កុមារ។

ឯកឧត្តម សាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា ​អគារព្យាបាលជំងឺថ្មីនេះ គឺជាអគារ​មន្ទីរពេទ្យទី២ហើយ ដែលរដ្ឋាភិបាល និងប្រជាជន ​នៃសាធារណរដ្ឋកូរ៉េ ​បានផ្តល់ជំនួយ ក្នុងសាងសង់ដ​ល់មន្ទីរពេទ្យកុមារជាតិ ​ខណៈអគារទី១ ​មានកម្ពស់៣ជាន់ ដែលបានសាង​សង់​នៅឆ្នាំ២០០៧ មានឈ្មោះថា អគារមិត្តភាពកម្ពុជា-កូរ៉េ បានដាក់ដំណើរការនៅឆ្នាំ២០០៩។

អគារថ្មីនេះ អាចដាក់គ្រែបានចំនួន១៦៩គ្រែ ​និងមានកន្លែងសម្រាប់បណ្តុះបណ្តាល ការ​អនុវត្តន៍ផ្ទាល់ ដល់ក្រុមការងារគ្រូពេទ្យផ្នែកជំនាញកុមារ ​មកពីតាមបណ្តារាជធានី-ខេត្ត និង​មានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗ ​មានអាហារដ្ឋាន​ កន្លែងក្មេងលេង និងមាន​បង្កើតសេវាថ្មីៗសម្រាប់កុមារដូចជា ជំងឺត្រចៀក ​ច្រមុះបំពង់ក ភ្នែក តម្រង់នោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ​ជំងឺមហារីកឈាម សួត ក្រពះពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះទងសួត និងជំងឺ អូទីហ្សឹម(Autism)ជាដើម៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        134
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm