ឯកឧត្ដម ប៉ែន កុសល្យ ចូលរួមបើកការដា្ឋនជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែងជាង ២០,០០០ ម៉ែត្រ នៅស្រុកបន្ទាយអំពិល

2023/05/23 11:30:52 pm        199

ឧត្ដរមានជ័យ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៣ ខែឧសភានេះ បានអញ្ជើញបើកការដា្ឋនជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង ២០,៧១១ ម៉ែត្រ នៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណជាង៤០០ នាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍លើកឡើងថា នាពេលដ៏ឆាប់ខាងមុខ ក្រោយការបើកការដ្ឋានជួសជុលនាពេលនេះ សមិទ្ធផលផ្លូវ ក្រាលគ្រួសក្រហមចំនួន ៤ខ្សែ​ប្រវែងសរុប ២០,៧១១ ម៉ែត្រនឹងទទួលបានភាពល្អប្រសើរ ឡើងវិញ ដោយប្រើប្រាស់ថវិកា​សប្បុរសជនដែលជាក្រុមការងារគណបក្សប្រជាជនចុះជួយ ឃុំបេងផ្ទាល់ ដែលផ្លូវនេះ​មានសារៈសំខាន់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ០៧ភូមិ នៃឃុំបេង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាដឹកកសិផល ផលិត ផលយកទៅលក់នៅតាមទីផ្សារ រួមចំណែកលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក របស់បងប្អូន។

ឯកឧត្ដម បានបន្តថា អង្គពិធីនេះបានប្រព្រឹត្តទៅទន្ទឹមពេលដែលបងប្អូនយើងកំពុងមានក្តី សប្បាយរីករាយចំពោះការរីកចម្រើន និងការកើនឡើងទិន្នផលស្រែ ចម្ការនាឆ្នាំនេះ រួមនឹង ដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងដំណាំឈើហូបផ្លែក៏មានការកើនឡើងជាងឆ្នាំ កន្លងទៅផងដែរ ផលិតផលកសិផលនានាត្រូវបានឈ្មួញកណ្ដាលមកទិញដល់កន្លែងតែម្ដង ដែលបញ្ហានេះបង្កលក្ខណៈងាយស្រួលឲ្យកសិកររបស់យើងមិនលំបាករកទីផ្សារ និងកាត់បន្ថយអត្រាចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសរបស់បងប្អូនប្រជាពលរដ្ឋ។ បច្ចុប្បន្ននេះប្រជាជនខេត្តឧត្តរមានជ័យយើងមានភាព ងាយស្រួលឆ្ងាយមហាសែនឆ្ងាយ​បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុនបន្ទាប់ពី សម្តេចតេជោ បានផ្ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានខ្វែងខ្វាត់​តភ្ជាប់ពីទីរួមខេត្តទៅកាន់តំបន់ព្រំដែន និងបានភ្ជាប់ទៅបណ្តាខេត្តផ្សេងៗទៀត​ដូចជាសៀមរាប បន្ទាយមានជ័យ និងព្រះវិហារ ជាដើម ដែលយើងទាំងអស់មិនដែល​នឹងស្មានថា​ នឹង​ទទួលបាននូវសមិទ្ធផលទាំងនេះលឿន និងឆាប់រហ័សបែបនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត សូមអរគុណសន្តិភាព និងសូមអរគុណ សម្តេចតេជោ ​ដែលបានដឹកនាំកម្ពុជាឲ្យមានសន្តិភាព ​ហើយប្តេជ្ញារួមគ្នារក្សាការពារសន្តិភាពនេះ ឱ្យបានជាដាច់ខាត ពិសេសប្ដេជ្ញាចិត្តគាំទ្រ និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​កម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​អគ្គ​មគ្គុទ្ទេសក៍​ដ៏ឆ្នើម​បំផុតដែលបាននាំមកជូនជាតិមាតុភូមិនូវសន្តិសុខ ស្ថេរភាព និងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន។

ឯកឧត្ដម ប៉ែន កុសល្យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទៅចូលរួម ”បោះឆ្នោត” នាថ្ងៃទី ២៣ ខែកក្កដា ខាងមុខឲ្យបានទាំងអស់គ្នា ​និងបោះឆ្នោតជូនគណបក្សណាដែលបងប្អូនអាច​ផ្ញើក្តីសង្ឃឹមជឿជាក់ ដើម្បីសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍជាតិយើង។

ក្នុងឱកាសនេះ ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ​នាយករដ្ឋមន្ត្រី មកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤០០នាក់ ក្នុងម្នាក់ៗទទួលបាន សារុង ១ និងថវិកា ១ ម៉ឺនរៀលផងដែរ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm