សម្ដេចតេជោ ​គាំទ្រនិងស្នើឱ្យក្រុមហ៊ុនDMG MORI និងរដ្ឋាភិបាលជប៉ុនបន្តជួយកម្ពុជាបន្ថែមទៀតលើវិស័យឌីជីថល

2023/05/24 01:23:37 am        212

ភ្នំពេញ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា បាន​សំដែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ក្រុមហ៊ុន DMG MORI និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​DMG MORI និង​រដ្ឋាភិបាល​ជប៉ុន​បន្ត​ជួយ​កម្ពុជា​បន្ថែមទៀត ដើម្បី ធ្វើ​ឲ្យ​កម្ពុជា​អាចឈាន​ហក់​ទៅមុខ លើ​វិស័យ​ឌីជីថល​។​


​សម្ដេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ការគាំទ្រ​និង​ស្នើឡើង​បែបនេះ​ក្នុងពេល​សម្តេច​បានអនុញ្ញាត​ឱ្យ​លោក MORI MASAHIKO ប្រធាន​ក្រុមហ៊ុន DMG MORI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងឱកាស​អនុញ្ញាតឱ្យ ចូលជួប​នៅ​វិមាន​សន្តិភាព​នា​ល្ងាច​ថ្ងៃទី​២៣​ឧសភា​នេះ លោក MORI MASAHIKO បាន គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ អំពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឌីជីថល កម្ពុជា​ជប៉ុន ហើយ​ដែល មជ្ឈមណ្ឌល​នេះ​មាន​គោលបំណង​បី .​ទី​១ ចូលរួម​ជំរុញ​ការធ្វើ​ឌីជីថល​ពាណិជ្ជកម្ម ឧស្សាហកម្ម​នៅ​កម្ពុជា .​ទី​២ ចូលរួម​ជំរុញ​អភិវឌ្ឍន៍​ធនធានមនុស្ស​លើ​វិស័យ ឌីជីថល​ឧស្សាហកម្ម​និង ទី​៣ ជំរុញ​កិច្ចសហប្រតិបត្តិការ រវាង​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​។

​លោក ម៉ូ​រី បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​បន្ថែមថា មជ្ឈមណ្ឌល ផលិតកម្ម ឌីជីថល​ឧស្សាហ​កម្មនេះ ជា​គម្រោង​ដែលមាន​កិច្ចសហប្រតិបត្តិការ​រ​វាង រដ្ឋាភិបាល​ជប៉ុន សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និង ក្រុមហ៊ុន DMG MORI ហើយ​ម៉ាស៊ីន​ដែល​យកមក​កម្ពុជា នៅពេលនេះ គឺជា​ម៉ាស៊ីន​ដែល​ទំនើប បំផុត​និង​ចាំបាច់​បំផុត​សម្រាប់​ឧស្សាហកម្ម​នា​សម័យ​ឌីជីថល​។​

​លោក បាន​បន្ថែមថា​ ក្រុមហ៊ុន​DMG MORI នឹង​នៅ​បន្ត​ហ្វឹកហាត់​ដល់​កម្ពុជា​ក្នុងការ​ប្រើប្រាស់​ម៉ាស៊ីន និង​បង្រៀន​ដល់​និស្សិត​កម្ពុជា ហើយ​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ម៉ូ​រី​ ក៏បាន​គោរព​ស្នើសុំ​សម្ដេច​តេ​ជោ មេត្តាជួយ​គាំទ្រ​លើ​គម្រោង​នេះ​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​បាន​សម្ដែង នូវ​ការស្វាគមន៍​និង​ថ្លែងអំណរគុណ និង​បាន​ជម្រាបជូន​លោក​ម៉ូ​រី ថា កម្ពុជា​កំពុង​ជំរុញ ផ្នែក​ឌីជីថល ។ កម្ពុ​ជាមាន​គោលដៅ​ពីរ​សម្រាប់​វិស័យ​ឧស្សាហកម្ម ទី​១ គឺ​ជំរុញ​ការវិនិយោគ លើ​វិស័យ​ឧស្សាហកម្ម បម្រើ​ឲ្យ​ការកែច្នៃ​វត្ថុធាតុដើម​ដែលមាន​ស្រាប់​សម្រាប់​ការនាំចេញ​។ ទី​២ ទាក់ទាញ​បច្ចេកវិទ្យា​ថ្មី​មក​ផលិត​នៅ​កម្ពុជា ហើយ​ចំពោះ​សំណើ របស់លោក ​ម៉ូ​រី សុំ​ការគាំទ្រ​អំពី​សម្ដេច​តេ​ជោ​នោះ សម្ដេច​បាន​មានប្រសាសន៍ថា សម្ដេច​មិន​ត្រឹមតែ​គាំទ្រ​ទេ​គឺ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ម៉ូ​រី និង​រដ្ឋាភិបាល​ជប៉ុន​បន្ត​ជួយ​កម្ពុជា​បន្ថែមទៀត​ដើម្បី ធ្វើ​ឲ្យ​កម្ពុជា​អាចឈាន​ហក់​ទៅមុខ លើ​វិស័យ​ឌីជីថល​។​

​គួរ​បញ្ជាក់​ថា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ដែលមាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​នេះ​ជា​សាកលវិទ្យាល័យ​តែមួយគត់​នៅ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ដែល​ទទួលបាន​ម៉ាស៊ីន​​សម្រាប់​ផលិត​ម៉ា​ស៉ី​ន ពី​ក្រុមហ៊ុន DMG MORI ដែល​ជា​ក្រុមហ៊ុន​លំដាប់​លេខ​មួយ​នៅលើ​ពិភពលោក ខាង​ផលិត​គ្រឿង​ម៉ា​ស៉ី​ន របស់​ប្រទេស​អាល្លឺម៉ង់ និង​ជប៉ុន​។​ ម៉ាស៊ីន​ផលិត​ម៉ាស៊ីន​​ដែលមាន​តម្លៃ​យ៉ាង​ថ្លៃ របស់ DMG MORI មកដល់​កម្ពុជា នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដែល​ម៉ាស៊ីន​​ដ៏​អស្ចារ្យ​នេះ​ បានដាក់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដើម្បី​ឲ្យ​និស្សិត​នៃ​មហាវិទ្យាល័យ​វិស្វកម្ម​អនុវត្ត​ផ្ទាល់ ក្រោយពី​សិក្សា​ទ្រឹស្តីតាំងពី​ឆ្នាំ​២០១៩៕

​​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm