
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ទាហានស៊ីឈ្នូលរុស្ស៊ី Wagnerព្យាយាម បិទបាំងកិច្ចខិតខំរបស់ពួកគេ ក្នុងការទទួលបានគ្រឿងយុទ្ធោបករណ៍សម្រាប់ប្រើប្រាស់នៅអ៊ុយក្រែន ហើយទីក្រុង វ៉ាស៊ីងតោន ទទួលបានដំណឹងថា ទាហាន Wagner ព្យាយាមដឹកជញ្ជូនអាវុធជួយធ្វើសង្រ្គាមរុស្ស៊ីទាំងនេះ ឆ្លងកាត់តាមប្រទេសម៉ាលី។
លោក Matthew Miller គឺជាអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា មានការចង្អុរបង្ហាញ ផ្លូវថា ទាហានស៊ីឈ្នូល Wagnerបានព្យាយាមទិញប្រព័ន្ធយោធាពីក្រុមអ្នកផ្គត់ផ្គង់បរទេស និងដឹកជញ្ជូនអាវុធទាំងនេះឆ្លងកាត់តាមប្រទេសម៉ាលី ដែលជាប្រទេសទី៣។
លោកបន្តថា ពួកយើងនៅពុំទាន់មើលឃើញការចង្អុរបង្ហាញណាមួយថា ការទិញអាវុធទាំងអស់នេះ ត្រូវបានបញ្ចប់ឬត្រូវបានប្រតិបត្តិនោះទេ ប៉ុន្តែពួកយើង កំពុងតានដានស្ថានភាពយ៉ាងដិតដល់បំផុត ៕
