ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ពីមុនគេស្គាល់កម្ពុជាដោយរបបវាលពិឃាដ ឥឡូវគេស្គាល់កម្ពុជាដោយសុខសន្តិភាព និងស្នាមញញិម

2023/05/24 01:45:30 am        118

កំពង់ឆ្នាំង ៖ ថ្លែងក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តពលិសបព្វតារាម ហៅវត្ត​ភ្នំសន្ទូច ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២ ៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា ថ្ងៃនេះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈ មណ្ឌលពហុឯកទេស “អគារតេជោ​អភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត ដែលជាសមិទ្ធផលដ៏ធំនៅក្នុងវិស័យសុខាភិបាល ខណៈដែលយើងទាំង​អស់​គ្នាកំពុង​សម្ពោធសមិទ្ធផលក្នុងវិស័យសាសនា នៅក្នុងមូ លដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ក៏កំពុងស ម្ពោធសមិទ្ធផលនានានៅទីកន្លែងផ្សេងៗផងដែរ។ ទាំងអស់នេះ គឺពិតជា​បានបង្ហាញច្បាស់អំពីមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព និងកម្រិតជីវភាពល្អប្រសើររបស់ប្រជាជន​នៅក្រោម​គោល​នយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការរួបរួមសាមគ្គីគ្នារបស់​ប្រជាពលរដ្ឋនៅ​ក្នុងស្មារតីនៃ​វប្បធម៌ចែករំលែក។ ឯកឧត្ដមបន្តថា កាលពីអតីតកាល, គេស្គាល់កម្ពុជាតាមរយៈរបបវាលពិឃាត ប៉ុល ពត ប៉ុន្តែក្នុង​ពេលបច្ចុប្បន្ននេះ គេស្គាល់កម្ពុជា ក្នុងនាមជាប្រទេសមួយដែលពោរពេញដោយសន្តិភាព និងប្រាសាទអង្គវត្ត ក៏ដូចជាស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ប្រជាជនក្នុងមោទនភាពខ្ពស់ជាជាតិសាសន៍ខ្មែរ។

ឯកឧត្ដមបន្ថែមថា ដើម្បីស្វែងយល់ច្បាស់អំពីដំណើរវិវិត្តន៍របស់កម្ពុជា, យើងអាចសម្លឹងមើលថយក្រោ យគិតចាប់​ពីការអភិវឌ្ឍរីកចម្រើនខ្លាំងក្នុងសម័យដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ហើយដែលត្រូវបាន​ប្រទេសក្នុងតំបន់​ប្រសិទ្ធនាមជា«កម្ពុជា៖ គជ់នៅអាស៊ី» ដោយបន្តមកដំណាក់កាលក្រោយៗទៀត ដែ លមានការប្រែប្រួលឡើងចុះ ក្នុងនោះមានរបប លន់ នល់ និងរបប ប៉ុល ពត ដែលបានធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍យ៉ាងសាហាវយង់ឃ្នង រហូតដល់បច្ចុ ប្បន្ននេះ ដែលជាសម័យសន្តិភាព, ឯកភាពជាតិ, ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ នៅក្រោយថ្ងៃជ័យជម្នះ ៧ មករា និងជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ។

ឯកឧត្ដមបន្តថា ក្នុងដំណាក់កាលដ៏លំបាកបំផុតនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា និងទូទាំង​សាកលលោក, គ្រប់បណ្តាប្រទេសទាំងអស់ បានខិតខំប្រើប្រាស់គ្រប់មធ្យោបាយ និងវិធីសាស្ត្ររៀងៗខ្លួន ដើម្បីធានាការពារអាយុជីវិតរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ។ នៅក្រោមការដឹកនាំប្រកប ដោយយុទ្ធសាស្ត្រ​របស់សម្តេចតេជោ, ប្រទេសកម្ពុជាយើងបានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងសមរភូមិកូវីដ-១៩ និងបានទទួលចំណាត់ថ្នាក់ល្អលំដាប់ពិភពលោក ក្នុងនាមជាប្រទេសដែលបានគ្រប់គ្រងការរីករាលដាល និងផល​ប៉ះពាល់នៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព រហូតអាចបើកដំ ណើរការប្រទេសជាប្រក្រតី​ឡើងវិញ​យ៉ាង​ឆាប់​រហ័ស។ ជោគជ័យនេះ គឺកើតឡើងដោយសារមានស ន្ទុះនៃការគាំទ្រ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះ​សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា ហើយក៏បានរួមសហការ​អនុវត្តតាម​គ្រប់ការអំពាវនាវ និងវិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងការគ្រប់គ្រង និងប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១ ៩។

ឯកឧត្ដមបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានចូលរួមការពារនូវបាវចនាជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ហើយជាគណបក្សដែលតែងបានដាក់ចេញ និងអនុវត្តនូវគោលនយោ បាយប្រកប​ដោយភាពប្រាកដប្រជា មានចក្ខុវិស័យ និងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំគ្រប់កាលៈទេសៈ។ ជាក់ស្តែង វិស័យសាសនាត្រូវបានរៀបចំឱ្យដំណើរការឡើងវិញភ្លាមៗ នៅក្រោ យថ្ងៃរំដោះ ៧ មករា ១៩៧៩ និងបានបង្កលក្ខណៈប្រគេនថ្វាយព្រះតេជគុណព្រះសង្ឃដឹកនាំ និងរៀ បចំវត្តអារាម និងបដិបត្តិធម៌វិន័យ ជាមួយនឹងការបើកសិទ្ធិសេរីភាពឱ្យប្រជាជនអាចជ្រើសរើសប្រកាន់ជំនឿសាសនាដែលខ្លួនពេញចិត្ត។ មួយវិញទៀត គណបក្សប្រជាជនកម្ពុជា ក៏បានជ្រោងទង់ព្រះមហាក្សត្រឡើងវិញ ដោយដង្ហែអតីតអង្គព្រះមហាក្សត្រ​យាងឡើង​គ្រងរាជសម្បត្តិឡើងវិញ អនុលោមតាមរ បបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដូចមានចែងក្នុង​រដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣៕ ដោយ៖ គង់ ឌិន


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm