
កាលពីថ្ងៃចន្ទម្សិលមិញ លោក Volker Perthes គឺជាប្រសិតពិសេសអង្គការសហប្រជាជាតិ(UN)ប្រចាំនៅប្រទេសស៊ូដង់ បានព្រមានពីការយកកំណើនជាតិសាសន៍ធ្វើជាប្រភពនៃជម្លោះយោធាដែលបានផ្ទុះឡើងនៅក្នុងប្រទេសមួយនេះ កាលពីខែមុន ហើយនិងផលប៉ះពាល់ខ្លាំងដល់ប្រទេសជិតខាងនៅក្នុងតំបន់ ។
លោក Perthes ដែលដឹកនាំផងដែរនូវបេសកកម្មជំនួយអន្តរកាលរួមបញ្ចូលគ្នារបស់ UN នៅក្នុងប្រទេសស៊ូដង់ និយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខ UNថា ការការពារការកើនឡើងជម្លោះជាតិសាសន៍ ស្ថិតនៅក្នុងចំណោមអាទិភាពចម្បងរបស់ UN ។
កាលពីថ្ងៃចន្ទម្សិលមិញ រយៈពេលប៉ុន្មានម៉ោងមុនពេលបទឈប់បាញ់រយៈពេល ១សប្តាហ៍ចូលជាធរមាន ដើម្បីអនុញ្ញាតឲ្យមានការចែកជំនួយ កងកម្លាំងស៊ូដង់ បានបើកការវាយប្រហារតាមច្រកអាកាសនៅក្នុងរដ្ឋធានី Khartoum ។
ក្រុមសាក្សី និយាយថា កងទ័ពស៊ូដង់ បានបើកការវាយប្រហារតាមច្រកអាកាសផងដែរកាលពីល្ងាចថ្ងៃអាទិត្យ ដោយមានគោលដៅលើរថយន្តមកពីអង្គភាពចល័តរបស់កងកម្លាំងគាំទ្ររហ័ស(RSF)ដែលបានប្រតិបត្តិការនៅទូទាំងតំបន់រស់នៅរបស់អ្នកស្រុកក្នុងរដ្ឋធានី Khartoum ចាប់តាំងពីជម្លោះរវាងភាគីយោធាទាំង ២ បានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសាកន្លងទៅ ។
ភាគីបង្កសង្គ្រាមទាំង ២ បាននិយាយថា ពួកគេនឹងគោរពតាមបទឈប់បាញ់ ដែលបានចាប់ផ្តើមចូលជាធរមាននៅវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃចន្ទ ម៉ោងក្នុងស្រុក៕

