កងទ័ពកម្ពុជា ឡាវ និងវៀតណាម នឹងរៀបចំជំនួបជាមិត្តភាពថ្នាក់រដ្ឋមន្រ្តីការពារជាតិ នៅតំបន់ព្រំដែនត្រីកោណ

2023/05/24 02:19:44 am        541

ភ្នំពេញ ៖ កាលពីថ្មីៗនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ​នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររៀបចំប្រារព្ធពិធីជំនួបមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រី បានចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីនៅតំបន់ព្រំដែនត្រីកោណមរកត (កន្ទុយនាគ) ដែលជាបង្គោលព្រំដែនគោកទី១ នៃចំណុចប្រសព្វគ្នា របស់ប្រទេសទាំងបី កម្ពុជា-វៀតណាម- និងកម្ពុជា-ឡាវ និងទីតាំងមួយចំនួនទៀត ដែលរួមមាន ទីតាំងចុះយន្តហោះ ទីតាំងធ្វើសកម្មភាពផ្នែកសុខាភិបាលយោធា ជួយពិនិត្យ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋ នៅឃុំងុកហ៊ួយ ខេត្តកនទុំ វៀតណាម ទីតាំងសម្រាប់ថ្នាក់ដឹកនាំប្រទេសទាំងបី ចែកអំណោយ នៅក្នុងភូមិសាស្រ្ត​មួយចំនួនរបស់ខេត្ត កន ទុំ សាធារណរដ្ឋសង្គមនិយមវៀតណាម និងនៅស្រុកអូយ៉ាដាវ ខេត្តរតន:គីរី ។

ក្រោយការចុះពិនិត្យគ្រប់ទីតាំងសម្រាបើការរៀបចំរបស់ភាគីវៀតណាម ភាគីកម្ពុជាបានឯកភាពលើគ្រប់ទីតាំង ដែលបានរៀបចំ តាមការគ្រោងទុក របស់ក្រុមការងារភាគីទាំងបីប្រទេស កម្ពុជា-វៀតណាម-ឡាវ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការជួបប្រជុំពិភាក្សាលំអិតស្ដីពីការប្រុងប្រៀបរៀបចំជំនួបប្រាស្រ័យ​មិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីលើកទី១ នៃប្រទេសទាំងបីកម្ពុជា-វៀតណាម-ឡាវ គឺជាការផ្ដល់ឱកាសដល់​ក្រុមការងារ កងទ័ពប្រទេសទាំងបី បានពង្រឹងពង្រីកកាន់តែជិតស្និទ្ធ នៅចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​គ្នាទៅវិញទៅមកក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

តាមរយៈនៃការចុះមកពិនិត្យទីតាំងតំបន់ព្រំដែនគោកត្រីកោណមរកត (កន្ទុយនាគ) នឹងធ្វើឲ្យភាគីប្រទេសទាំងបី មើលឃើញកាន់តែច្បាស់អំពីការពួកដៃគ្នា ពូនជ្រុំកសាងខ្សែបន្ទាត់នៃតំបន់ព្រំដែនប្រទេសទាំងបី ប្រកបដោយស្ថេរភាព​នយោបាយ សន្តិសុខ សន្តិភាព និងការអភិវឌ្ឈន៍សេដ្ឋកិច្ចរីកចម្រើន ៕ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm       
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm