
ក្មេងៗយ៉ាងហោចណាស់ ១៩នាក់ បានស្លាប់នៅក្នុងអគ្គិភ័យអន្តេវាសិកដ្ឋានអនុវិទ្យាល័យ នៅទីក្រុងភាគកណ្តាល Mahdia ប្រទេសហ្គីយ៉ាណា។ ក្រុមនគរបាលក្រុង Mahdia បាននិយាយ កាលពីថ្ងៃចន្ទថា ភ្លើងឆេះនៅអន្តេវាសិកដ្ឋានសាលាវិទ្យាល័យ បានសម្លាប់ក្មេងៗយ៉ាងហោច ១៩នាក់ នៅក្នុងប្រទេសនៅអាមេរិកខាងត្បូងមួយនេះ។
មានការសន្និដ្ឋានថា វាអាច ជាការដុតបំផ្លាញដោយចេតនា ខណៈដែលកំហឹងបានកើនឡើងនៅក្នុងប្រទេសមួយនេះ រយៈពេលមួយថ្ងៃ បន្ទាប់ពីហេតុការណ៍អគ្គិភ័យនេះ ។
គ្រោះអគ្គីភ័យនេះដែរ បានបំផ្លាញអគារស្នាក់នៅរបស់ក្មេងស្រី ដែលមានអាយុចន្លោះពី ១១ឆ្នាំ ១២ឆ្នាំ ១៦ឆ្នាំ និង ១៧ឆ្នាំ ។
ស្នងការប៉ូលីស Mahdia លោក Clifton Hicken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃចន្ទថា ការស៊ើបអង្កេតដំបូងត្រូវបានធ្វើឡើង ដើម្បីកំណត់មូលហេតុដែលបណ្តាលឲ្យអគ្គិភ័យកើតឡើង៕

