ម៉ុងតេណេហ្រ្គូ៖ ប្រធានាធិបតីប្រទេសម៉ុងតេណេហ្រ្គូ លោកហ្សាកូវ មីឡាតូវីក បានអបអរសាទរប្រទេសចិនចំពោះការបំពេញមុខនាទីកាន់តែសំខាន់របស់ខ្លួននៅក្នុងលើឆាកអន្ដរជាតិ ហើយបានសម្តែងក្ដីរំពឹងថា ប្រទេសម៉ុងតេណេហ្រ្គូ នឹងបន្ដមុខនាទីសកម្មមួយដោយស្ថិតនៅក្រោមគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI)ហើយនិងកិច្ចសហប្រតិបត្ដិការរវាងប្រទេសចិន និងបណ្ដារប្រទេសនៅអឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត(CEECs)។
ឆ្នាំនេះ ជាខួបលើកទី១០នៃសំណើផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង ។ ដោយឡែក កិច្ចសហប្រតិបត្ដការរវាងចិន និងបណ្ដារប្រទេសនៅអឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត ក្នុងនោះរួមមានប្រទេសម៉ុងតេណេហ្រ្គូផងដែរ បានបំពេញមុខនាទីជាកណ្ដាលនៅក្នុងការនាំមកនូវដំណាក់កាលដំបូងនៃការធ្វើឲ្យចក្ខុវិស័យនោះមានជីវិតរស់រវើក។
នៅក្នុងការផ្ដល់បទសម្ភាសន៍មួយជាមួយទូរទស្សន៏មជ្ឈឹម(CCTV)របស់ចិន លោកមីឡាតូវីក បានសាទរចំពោះកិច្ចប្រឹងប្រែងបើកចំហររបស់ចិន ហើយនិងបំពេញមុខនាទីកាន់តែសំខាន់នៅលើពិភពលោក។
លោកមីឡាតូវីក បាននិយាយថា កាលពីប៉ុន្មានទសវត្សន៍មុន ប្រទេសចិនបានទទួលជោគជ័យនៅក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជនដោយលោកបានគូសបញ្ជាក់ថា មាគ៌ាអភិវឌ្ឍន៍របស់ចិនបានទទួលនូវការយកចិត្ដទុកដាក់ខ្ពស់ និងការសរសើររបស់ពិភពលោក និងបានផ្ដល់នូវជាគំរូដ៏មានតម្លៃសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀត៕
