ឥណ្ឌូនេស៊ី ៖ មេដឹកនាំឥណ្ឌូនេស៊ី និងអ៊ីរ៉ង់កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះ ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការមួយរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉េស៊ី។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោកយ៉ូកូ វីដូដូ បាននិយាយថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតឲ្យមានពាណិជ្ជកម្មរវាងឥណ្ឌូនេស៊ី និងអ៊ីរ៉ង់។ លោកវីដូដូបន្ដថា លោកប្រធានាធិបតី រ៉េស៊ី និងរូបលោក ក៏បានពិភាក្សាគ្នាផងដែរអំពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងពាណិជ្ជកម្ម ឬ B2B(Business-to-Business) ហើយនិងការវិនិយោគអភិវឌ្ឍន៍នៅក្នុងរដ្ឋធានី នូសាន់តារា(Nusantara) និងដំណោះស្រាយចំពោះការវិនិយោគវិស័យប្រេង និងឧស្ម័ន។
ដំណើរទស្សនកិច្ចរបស់លោករ៉េស៊ីនេះ បានធ្វើឡើង ខណៈដែលទំនាក់ទំនងរវាងសាធារណះរដ្ឋអ៊ីស្លាម ហើយនិងលោកខាងលិចមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីមានការបង្រ្កាបដោយហិង្សារបស់កម្លាំងសន្ដិសុខអ៊ីរ៉ង់ទៅលើក្រុមអ្នកតវ៉ាដែលប្រឆាំងនឹងឥស្សរជនខាងសាសនាបន្ទាប់ពីមានការស្លាប់ស្រ្ដីជនជាតិឃើតម្នាក់ នៅក្នុងការឃុំឃាំងរបស់នគរបាលសីលធម៌ កាលពីខែកញ្ញាឆ្នាំកន្លងទៅ៕
