រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា អង្គភាពសេសសល់ដែលខ្លួនបានស្ដីបន្ទោសថាបានវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃច័ន្ទចេញពីប្រទេសអ៊ុយក្រែនទៅលើតំបន់បេលហ្គ័រ៉ូតនោះ ត្រូវបានបង្ខំឲ្យដកថយក្រោយ ចូលក្នុងទឹកដីអ៊ុយក្រែនវិញហើយ។
ការប្រយុទ្ធគ្នានៅក្នុងតំបន់បេហ្គូរ៉ូត បានឈានចូលដល់ថ្ងៃទីពីរកាលពីថ្ងៃអង្គារ បន្ទាប់ពីមានការលួចជ្រៀតចូលមកពីប្រទេសអ៊ុយក្រែន។
រុស្ស៊ីបានស្ដីបន្ទោសក្រុមប្រដាប់អាវុធអ៊ុយក្រែន ហើយបានចាប់ផ្ដើមស៊ើបអង្គេតពីសកម្មភាពភេរវកម្មនេះ។
នៅក្នុងសន្និសីទសារព័ត៌មានខ្លីប្រចាំថ្ងៃ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ្នកវាយប្រហារចំនួន៧០នាក់ត្រូវបានសម្លាប់។ ចំណែក អ្នកយកពត៌មានReuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នោះបានទេ៕
