មិត្តភក្តិមហាសេដ្ឋីរបស់ចៅក្រម Thomas បដិសេធក្រុមប្រឹក្សាព្រឹទ្ធសភា ជុំវិញបញ្ជីអំណោយ

2023/05/24 10:15:13 am        351

អាមេរិក៖ យោងតាមលិខិតដែលបានឃើញដោយសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ បានឲ្យដឹងថា មហាសេដ្ឋីរដ្ឋតិចសាស់ លោក Harlan Crow បានច្រានចោលសំណើសុំរបស់គណៈកម្មាធិការព្រឹទ្ធសភា ក្នុងការផ្តល់ព័ត៌មានលម្អិតអំពីអំណោយ ដែលរូបលោក ឬក្រុមហ៊ុនរបស់លោក បានផ្ដល់ជូនចៅក្រមតុលាការកំពូលរបស់សហរដ្ឋអាមេរិក លោក Clarence Thomas។

លិខិតពីក្រុមមេធាវីរបស់លោក Crow មានខ្លឹមសារថា៖ «យើងមិនជឿថា គណៈកម្មាធិការមានសិទ្ធិក្នុងការស៊ើបអង្កេតមិត្តភាពផ្ទាល់ខ្លួនរបស់លោក Crow ជាមួយចៅក្រម លោក Clarence Thomas នោះទេ។ អ្វីដែលសំខាន់បំផុត នោះគឺសភាមិនមានអំណាចតាមរដ្ឋធម្មនុញ្ញ ក្នុងការកំណត់ច្បាប់ និងក្រមសីលធម៌ លើតុលាការកំពូលនោះទេ»។

ប្រធានគណៈកម្មាធិការ សមាជិកព្រឹទ្ធសភា លោក Dick Durbin បាននិយាយថា ក្រុមមេធាវីរបស់លោក Crow មិនបានផ្តល់យុត្តិកម្មដែលគួរឲ្យជឿបានសម្រាប់ការបដិសេធ ក្នុងការឆ្លើយតបទៅនឹងការសាកសួររបស់ក្រុមប្រឹក្សានោះទេ។ លោកថា គណៈកម្មាធិការនឹងតបតចំពោះលិខិតនោះ ហើយដំណើរការស្វែងរកចម្លើយ សម្រាប់សំណួររបស់សមាជិកនានាបន្តទៀត។

លោក Durbin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លិខិតរបស់លោក Crow ពឹងផ្អែកលើការបែងចែកអំណាចការពារដាច់ពីគ្នា នៅពេលដែលលោក Crow មិនដំណើរការ ហើយមិនដែលដំណើរការសម្រាប់តុលាការកំពូល។ លោក Harlan Crow ជឿថា អាថ៌កំបាំងនៃអំណោយដ៏ថ្លៃថ្លារបស់លោក ចំពោះលោកចៅក្រម Thomas គឺសំខាន់ជាងកេរ្តិ៍ឈ្មោះរបស់ច្បាប់តុលាការកំពូល នៅទឹកដីនេះ គឺគាត់យល់ច្រឡំហើយ»។

គណបក្សប្រជាធិបតេយ្យ នៅក្នុងគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា កាលថ្ងៃទី៩ ខែឧសភា បានស្នើសុំឲ្យលោក Crow ផ្ដល់ព័ត៌មានលម្អិតអំពីអំណោយ ដែលជូនទៅលោក Thomas ដោយពួកគេបានលើកឡើងថា ការរាយការណ៍ បានបង្ហាញនូវករណីជាច្រើនដែលលោក Crow ឬក្រុមហ៊ុនដែលលោកកាន់កាប់ ឬគ្រប់គ្រង បានធ្វើការបង់ប្រាក់ ទិញអចលនទ្រព្យ ឬផ្តល់អំណោយ ការធ្វើដំណើរ ឬរបស់មានតម្លៃផ្សេងទៀតដល់លោក Thomas៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am