សម្តេចតេជោ៖ ការឈ្លានពានវប្បធម៌ពីខាងក្រៅមិនជឿទេ ប៉ុន្តែខ្លាចតែការទទួលយកវប្បធម៌ពីគេ

2023/05/24 05:27:12 pm        345

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅសង្កាត់ជ្រោយចង្វា និងប្រគល់សញ្ញាបត្រជូនដល់និស្សិតចំនួន ៨៨៨នាក់ នៅ​ព្រឹកថ្ងៃទី២៤ ខែឧសភានេះ សម្តេច បានផ្តល់ការណែនាំឱ្យរួមគ្នាថែរក្សាមរតកសិល្បៈវប្បធម៌ខ្មែរ ឱ្យបានល្អត្រឹមត្រូវតាមទម្រង់របស់ខ្មែរ។

សម្តេច បានមានប្រសាសន៍ថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលនឹងផ្តល់កញ្ចប់​ថវិកា​អាហារូបករណ៍សម្រាប់និស្សិតក្រីក្រសិក្សានាពេលខាងមុខដល់យុវជន ១លាន៥សែននាក់ ក្នុងនោះក៏មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលផ្តោតលើជំនាញមរតកដូនតាក៏ទទួលបានពី ២ទៅ៤ភាគរយដែរ ។ ដូច្នេះសម្តេចក៏បានស្នើឱ្យមានការប្រុងប្រយ័ត្នលើការបណ្តុះបណ្តាល ជាពិសេសរូបចំលាក់បដិមានានាឱ្យបានត្រឹមត្រូវ ព្រោះការឈ្លានពានវប្បធម៌សម្តេចមិនជឿទេ ប៉ុន្តែអ្វីដែលភ័យខ្លាចបំផុត គឺការទទួលយកដោយការស្ម័គ្រចិត្តពីគេ។

ទាក់ទងនឹងការថែរក្សាវប្បធម៌ សម្តេចបានលើកឡើងថា វត្តអារ៉ាមក៏ជាទីកន្លែងរក្សាទុកអក្សរសាស្ត្រ វប្បធម៌ ជាពិសេសសម័យអាណានិគមបារាំង អត់មានលទ្ធភាព ដើម្បីកែនូវវប្បធម៌ខ្មែរទេ។ខ្មែរនៅតែបន្តរក្សាទុកនៅតាមវត្តអារ៉ាម ។

អ៊ីចឹងបញ្ហាដែលត្រូវប្រុងប្រយ័ត្នតទៅមុខសម្តេច បានសូមអង្វករ ធ្វើយ៉ាងម៉េចការចាក់រូបបដិមា ដូចជាព្រះពុទ្ធបដិមាជាដើម ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតរបស់ខ្មែរ ព្រោះកាលណា​បានធ្វើអភិសេក​ហើយមិនអាចមានអ្នកណាហ៊ានវាយចោលទេ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm