ជនជាតិចិន​ បង្កគ្រោះថ្នាក់ចរាចរណ៍ ​បើករត់គេចសមត្ថកិច្ច ឆែក​ឃើញគ្រឿងញៀន ជាច្រើនគីឡូ

2021/04/27 09:59:58 am        34

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ​បើករថយន្តសេរីទំនើបបង្កគ្រោះថ្នាក់ចរាចរណ៍​ បុក រ៉ឺម៉កកង់បី ឥណ្ឌាក្រឡាប់​ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ​បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង​ ០១និង៣០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ចំណុច​ស្តុបរោង កុនលុច្ស ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ​កែងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើត​ហេតុ គេបាន​ឃើញ​បុរសម្នាក់ និង​ ស្ត្រីម្នាក់បានបើករ៉ឺម៉កកង់បី ​ឥណ្ឌា ពណ៌ក្រហម ​ពាក់ស្លាកលេខ ​ព្រៃវែង ​១M-១៥៧៤ ធ្វើ​ដំណើរ តាមបណ្ដោយមហាវិថីព្រះនរោត្តម ​ទិសដៅពីកើតទៅលិច ​បានឈប់រងចាំស្តុប ខណៈពេល​នោះ ក៏ស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាក​ លុច្ស ស៊ីស RX350 ពណ៌ខ្មៅ ពាក់​ស្លាកលេខ ២AW-៤៣៣២ បើកបរដោយបុរសជនជាតិម្នាក់ បាន​ធ្វើដំណើរមកពីក្រោយបុកពេញ​ទំហឹង ​អូសរ៉ឺម៉កកង់បី​ ជាច្រើនម៉ែត្របណ្ដាលឲ្យក្រឡាប់រងរបួសធ្ងន់ ​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយរថយន្តបង្ក​ បានព្យាយាមបើករត់គេចរហូតដល់ផ្សារតាប៉ាង​ ផ្លូវលេខ១៣៦ ទើបត្រូវបាន​ប្រជាពលរដ្ឋដេញ​ ឃាត់​បានែម្តង និង វ៉ៃម្នាក់​មួយ​ដៃ​មួយ​ជើង ​ទើបបណ្ដាលឲ្យរងរបួសបែកមាត់។

ផ្ដើមឡើង​ដោយ​ករណី​គ្រោះថ្នាក់ចរាចរណ៍​ និង​ឈានដល់ធ្វើការឃាត់ឆែកឆេរ​ឃើញ​គ្រឿងញៀន​ដោយ​ចៃដន្យ ​ ជាង១០គីឡូ ​នេះដោយសារតែជនជាតិចិនធ្វើការបើកបររថយន្តលុច្សស៊ីស RX 350 ស្លាកលេខ​ក្លែងក្លាយ ​ ហើយ រថយន្ត​ទំនង​ជា​អត់ពន្ធ បើសិន​ជា​ជនជាតិចិន​មិន​បង្កគ្រោះ​ថ្នាក់ចរាចរណ៍ទេ ​ គ្រឿងញៀនជា​ច្រើន​គីឡូនេះ​ ក៏មិនអាចឃាត់បានដែរ ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm