ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានប្រកាសនៅយប់នេះថា អ្នកជំងឺកូវីដ-១៩ចំនួន ១២៧នាក់បន្ថែមទៀតនៅឯមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាលកោះពេជ្រ បានជាសះស្បើយ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានប្រកាសបែបនេះនៅលើទំព័រហ្វេសប៊ុកនៅយប់នេះ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយនៅថ្ងៃនេះ ត្រូវបានអនុញ្ញាតឱ្យចាកចេញត្រឡប់ទៅផ្ទះវិញហើយនៅព្រឹកថ្ងៃនេះ។
ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យបានណែនាំឱ្យអ្នកជាសះស្បើយទាំងនោះ ឱ្យបន្តរក្សាខ្លួននៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃទៀត ដើម្បីតាមដានសុភាពខ្លួន៕អត្ថបទ ៖ សុធី








