សហរដ្ឋអាមេរិក ព្យាយាមលាងខ្លួនពីការវាយប្រហារឆ្លងព្រំដែនចូលទៅក្នុងប្រទេសរុស្ស៊ី

2023/05/24 11:09:36 am        209

រុស្ស៊ី៖ សហរដ្ឋអាមេរិកបានព្យាយាមដកខ្លួនឆ្ងាយពីការពាក់ព័ន្ធនឹងការវាយប្រហារចូលទៅក្នុងប្រទេសរុស្ស៊ី ដែលទីក្រុង Moscow និយាយថា ខ្លួនបានកម្ទេចក្រុមបះបោរប្រដាប់អាវុធដែលបានជ្រៀតចូលពីប្រទេសអ៊ុយក្រែន។  

ផ្នែកមួយចំនួននៃតំបន់ព្រំដែន បេលហ្គូរ៉ុត (Belgorod) រងការវាយប្រហារកាលពីថ្ងៃចន្ទជាការវាយប្រហារក្នុងចំណោមការវាយឆ្មក់ឆ្លងព្រំដែនដ៏ធំជាច្រើនលើក ចាប់តាំងពីរុស្ស៊ីបានវាយលុកចូលក្នុងប្រទេសជិតខាងរបស់ខ្លួនកាលពីឆ្នាំមុន។  

ក្រោយមកប្រទេសរុស្ស៊ី បានបញ្ចេញរូបភាពរថយន្តយោធារបស់លោកខាងលិចដែលរងការខូចខាតនិងបានបោះបង់ចោល រួមទាំងរថយន្តយោធាម៉ាក Humvees ផលិតដោយសហរដ្ឋអាមេរិក។

ចំណែកសហរដ្ឋអាមេរិក បានទទូចថា ខ្លួនពុំបានលើកទឹកចិត្ត ឬ បង្កលទ្ធភាពឲ្យវាយប្រហារចូលទៅក្នុងប្រទេសរុស្ស៊ីនោះទេ។ 

អ្នកនាំពាក្យក្រសួងការបរទេស បានទទួលស្គាល់របាយការណ៍ដែលកំពុងរីកសុះសាយនៅលើបណ្ដាញសង្គមនិងកន្លែងផ្សេងទៀតថា អាវុធដែលសហរដ្ឋអាមេរិកបានផ្គត់ផ្គង់ឲ្យនោះ ត្រូវបានយកប្រើប្រាស់ ប៉ុន្តែសហរដ្ឋអាមេរិក ពុំទាន់ដឹងច្បាស់នៅឡើយអំពីរបាយការណ៍ទាំងនេះទេ។ 

នៅក្នុងសន្និសីទសារព័ត៌មានថ្មីមួយ កាលពីថ្ងៃអង្គារ លោក Matthew Miller បានបន្ថែមថា វាអាស្រ័យលើអ៊ុយក្រែនក្នុងការសម្រេចបែបណាក្នុងសង្គ្រាមនេះ ។

ភូមិឋាននានាស្ថិតនៅក្នុងតំបន់ បេលហ្គូរ៉ុត (Belgorod) ជិតព្រំដែន ត្រូវបានជម្លៀស បន្ទាប់ពីរងការបាញ់ផ្លោង ។ ប្រទេសរុស្ស៊ី និយាយថាខ្មាន់វាយប្រហារចំនួន៧០ នាក់ ត្រូវបានសម្លាប់ និងនិយាយដដែលៗថា ក្រុមអ្នកប្រយុទ្ធទាំងនោះជាទាហានអ៊ុយក្រែន។  

ប៉ុន្តែទីក្រុង Kyiv ច្រានចោលរាល់ការពាក់ព័ន្ធនេះ ហើយក្រុមទាហានប៉ារ៉ារុស្ស៊ីចំនួន ២ ក្រុមដែលបានប្រឆាំងនឹងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និយាយថា ពួកគេជាអ្នកវាយប្រហារ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am