ឯកគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំអាមេរិក ទទួលស្គាល់ភាពយ៉ាប់យ៉ឺនខ្លាំងក្នុងទំនាក់ទំនងនៃប្រទេសទាំង២

2023/05/24 06:16:32 pm        143

អាមេរិក៖ ឯកគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោនលោក(សៀ ហ្វឹង) Xie Feng បាននិយាយកាលពីថ្ងៃអង្គារទី២៣ឧសភាថា លោកនឹងព្យាយាមផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងចិន-អាមេរិក ប៉ុន្តែទំនាក់ទំនងនានា ជួបនឹងបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើន។

លោក Xie បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីចុះពីយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិ John F Kennedy របស់ទីក្រុង New York ថា ខ្ញុំមកកាន់ទីនេះ ដើម្បីការពារផលប្រយោជន៍របស់ចិន។ នេះជាទំនួលខុសត្រូវស្នូលរបស់ខ្ញុំ។

លោក Xie ដែលទួលបានកេរ្តិ៍ឈ្មោះព្រោះតែរិះគន់យ៉ាងចាស់ដៃទៅលើសកម្មភាពនានារបស់សហរដ្ឋអាមេរិក ខណៈដែលទំនាក់ទំនងរវាងគូប្រជែងជាយុទ្ធសាស្ត្រ បានធ្លាក់ចុះយ៉ាងគំហុក បញ្ហានានាចាប់ពីកោះតៃវ៉ាន់ រហូតដល់ពាណិជ្ជកម្ម បាននិយាយថា ខ្ញុំក៏ជាបេសកជនរបស់ប្រជាជនចិនផងដែរ ដូច្នេះខ្ញុំបានមកទីនេះដើម្បីបង្កើនការផ្លាស់ប្តូរ ការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក ។ 

លោក Xie វ័យ៥៩ ឆ្នាំ ថ្មីៗនេះ បានកាន់តំណែងជាអនុរដ្ឋមន្ត្រីការបរទេស ទទួលខុសត្រូវក្នុងការត្រួតពិនិត្យគោលនយោបាយចំពោះសហរដ្ឋអាមេរិក។ 

លោកXie បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំង២ប្រឈមនឹងភាពយ៉ាប់យ៉ឺន និងបញ្ហាប្រឈមដ៏លំបាកជាច្រើន។ 

លោកបានបន្ថែមថា យើងសង្ឃឹមថា សហរដ្ឋអាមេរិក នឹងធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនការសន្ទនា ផ្សះផ្សាការខ្វែងគំនិតគ្នា ក៏ដូចជាពង្រីកកិច្ចសហការរបស់យើងផងដែរ ទើបទំនាក់ទំនងរបស់យើងវិលទៅរកផ្លូវដ៏ត្រឹមត្រូវវិញ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm