កម្ពុជា-អូស្រ្តាលី ប្តេជ្ញារួមគ្នាបន្តកិច្ចសហប្រតិបតិ្តការលើកកម្ពស់វិស័យពិការភាព កាន់តែល្អប្រសើរ

2023/05/24 09:27:16 pm        559

ភ្នំពេញ៖ ឯកឧត្តម វង់ សូត រដ្ឋមន្រី្តក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា, នាទីសី្តការក្រសួង ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០៣នេះ។

ជាកិច្ចចាប់ផ្តើមឯកឧត្តម វង់ សូត សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលជាកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី មានប្រវតិ្តទំនាក់ទំនងអស់រយៈពេលដ៏យូរលង់មកហើយ។

ជាមួយគ្នានោះដែរ ឯកឧត្តម Justin Kevin Whyatt មានសេចកី្តរីករាយជាខ្លាំង ដែលបាន​ត្រឡប់​កម្ពុជា ជាថ្មីម្តងទៀត ដោយមកបំពេញការងារនៅក្នុង​ស្ថានទូត ដែលដំបូងឯកឧត្តម បានមកធ្វើការនៅកម្ពុជា​នៅក្នុងឆ្នាំ២០០២ ហើយក៏ជាឱកាសរបស់ឯកឧត្តម ដែលបានមកជួប​មិត្តភ័ក្ដិ​សារឡើងវិញ ​ហើយក៏ឃើញនូវការផ្លាស់ប្តូរ និងអភិវឌ្ឍន៍របស់កម្ពុជាផងដែរ។ កាលពីឆ្នាំកន្លងទៅ កម្ពុជា-អូស្រ្តាលី បានប្រារព្ធទិវាខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង​ប្រទេសទាំងពីរ។ ដូច្នេះកម្ពុជា-អូស្រ្តាលី គឺជាដៃគូ និងជា​មិត្តភ័ក្ដិ អស់រយៈពេលជាច្រើនឆ្នាំ ហើយយើងក៏មានសេចកី្តរីករាយ ដែលបានធ្វើជាមួយក្រសួងសង្គមកិច្ច។

ទន្ទឹមនឹងនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ពិតជាមានសេចកី្តរីករាយជាខ្លាំង ដែលបានឃើញកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៥ ស្តីពី ការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្ន (ហៅកាត់ CBIDC) ប្រកបដោយជោគជ័យ។ ចំណុច​នេះកម្ពុជា បានរួមចំណែកចែករំលែកនូវការងាររបស់ខ្លួនជាមួយនឹងសហគមន៍។ សម្រាប់អូស្រ្តាលី ការធានាឲ្យមានបរិយាប័ន្ន ទៅលើពិការភាពនេះ គឺជាការងារសំខាន់ណាស់ក្នុងកម្មវិធីរបស់យើង។ ក្នុងនោះក្រោមការដឹកនាំរបស់ឯកឧត្តម រដ្ឋមន្រី្ត ជឿជាក់ថា មានការធ្វើកំណែទម្រង់ជាច្រើន ក្នុងនោះទាក់ទងទៅនឹងផែនការជាតិ ស្តីពី ពិការភាព និងកម្មវិធីសាកល្បង ផ្តល់ប័ណ្ណកី្រក្រ​ជូនដល់ជនមានពិការភាពផងដែរ។ ដូច្នេះនេះជាការកែទម្រង់មួយដ៏ធំ ហើយឯកឧត្តម មានសេចកី្តរីករាយណាស់ក្នុងការចូលរួមធ្វើលើការងារមួយនេះ។ ជាពិសេសនាខែកញ្ញាខាងមុខនេះ ស្ថានទូតអូស្រ្តាលី ​និងដំណើរកម្មវិធីថ្មីមួយបន្ថែមទៀត លើផ្នែកពិការភាពនេះ។​ ដូច្នេះមន្រី្តស្ថានទូត និងត្រៀមធ្វើការជាមួយមន្រី្តក្រសួងសង្គមកិច្ច ដើម្បីធ្វើយ៉ាងណាឲ្យកម្មវិធីថ្មីមួយនេះ អាចចាប់ផ្តើមបានក្នុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។

ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្រី្ត បានថ្លែងថា ពាក់ព័ន្ធនឹងវិស័យពិការភាពនេះ ក្រសួងកំពុងរៀបចំកែសម្រួលច្បាប់ស្តីពីជនពិការ ឲ្យមានស្ថានភាពកាន់តែល្អប្រសើរ ស្របតាមស្ថានភាពជាក់ស្តែង ពិព្រោះថាច្បាប់នេះ បានធ្វើយូរមកហើយ ដូចនេះមានស្ថានភាពខ្លះមិនទាន់សមស្រប។ ដូច្នេះក្រសួង កំពុងរៀបចំច្បាប់នេះឡើងវិញ ជាក់ស្តែងក្រសួង បានផ្តោតការយកចិត្តទុកដាក់ក្នុងការរៀបចំផ្តល់សេវាវិស័យពិការភាព និយាយជារួមយើងបានខិតខំកែសម្រួលរៀបចំធ្វើយ៉ាងណា ដើម្បីឲ្យការផ្តល់សេវារបស់​យើងកាន់​តែមានភាពល្អប្រសើរសម្រាប់បងប្អូនជនមានពិការភាព។

ជាទូទៅសម្រាប់ក្រសួងសង្គមកិច្ច ជាពិសេសក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាល បានផ្តល់នូវកិច្ចអន្តរាគមន៍ ទាក់ទងនឹងការឧបត្ថម្ភសាច់ប្រាក់​ ចំពោះស្ថានភាពកូវីដ-១៩ គឺក្រសួងបានចូលរួមចំណែកជាច្រើន។ នាពេលខាងមុខនេះ រាជរដ្ឋាភិបាល ឲ្យក្រសួងរៀបចំការអន្តរាគមន៍ ហៅថា លក្ខណៈបណ្តោះអាសន្ន ឲ្យទៅជាកម្មវិធីមាននិរន្តរន៍ភាព ល្អប្រសើរជាងមុន ​សម្រាប់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះ។

ជាចុងក្រោយ ឯកឧត្តម វង់ សូត បានជូនពរការបំពេញបេសកកម្មរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត សង្ឃឹមថា ប្រទេសយើងទាំងពីរ នឹងមានភាពងាយស្រួលក្នុងពេលបំពេញការងារជាមួយគ្នា និងទទួលភាពជោគជ័យ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការវេចខ្ចប់ គឺជាតំណភ្ជាប់ដ៏មានសារៈសំខាន់នៅក្នុងខ្សែច្រវាក់ផលិតកម្ម
2026/09/28 08:57:42 pm        1
Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើប
2026/09/28 06:57:53 pm        1
អ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
2026/09/28 06:18:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការវេចខ្ចប់ គឺជាតំណភ្ជាប់ដ៏មានសារៈសំខាន់នៅក្នុងខ្សែច្រវាក់ផលិតកម្ម

2026/09/28 08:57:42 pm
​ការ​ស្ទង់មតិ៖ បេក្ខជន​ស្ដាំ​និយមជ្រុល និង​ឆ្វេងនិយម​ជ្រុល​​ ទំនង​ឈានដល់ជុំទី២ នៃ​ការបោះឆ្នោតប្រធានាធិបតីបារាំង
2026/09/28 07:12:05 pm
​វិមានក្រឹមឡាំង៖ ការចរចាគ្រប់គ្រងអាវុធរុស្ស៊ី-អាមេរិក គួរតែបានចាប់ផ្តើមឡើងវិញ តាំងពី «ម្សិលមិញ»
2026/09/28 07:10:06 pm
​Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើប
2026/09/28 06:57:53 pm
​បុគ្គលិកសង្គ្រោះ៖ ទឹកជំនន់ និងបំណាក់ដី នៅភាគខាងត្បូងមីយ៉ាន់ម៉ា បណ្ដាល​ឱ្យ​មនុស្ស​ ៨នាក់ស្លាប់​​
2026/09/28 06:35:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/28 06:24:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm