ក្រុមហ៊ុន Alibaba នឹងកាត់កម្លាំងការងារ ៧ភាគរយ ក្នុងផ្នែកបណ្តាញសុហ្វវែរអ៊ិនធើណិតរបស់ខ្លួន ​

2023/05/24 11:02:53 pm        150

​ក្រុមហ៊ុន Alibaba នឹង​កាត់​កម្លាំង​ការងារ​ ៧​ភាគរយ​ក្នុង​ផ្នែក​បណ្តាញ​សុ​ហ្វ​វែ​រ​អ៊ិន​ធើ​ណិ​ត​របស់ខ្លួន ខណៈ​អង្គភាព​មួយ​នេះ​ត្រៀម​ផ្តល់​ជា​សាធារណៈ​លើកដំបូង​។ ចំណាត់ការ​នេះ ដែល​ត្រូវបាន​បញ្ជាក់​ដល់​សារព័ត៌មាន CNBC ដោយ​មនុស្ស​ម្នាក់​ដឹង​ច្បាស់​អំពី​បញ្ហា​នេះ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ពុំ​អាច​និយាយ​ជា​សាធារណៈ នឹង​មើលឃើញ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ខ្នាត​យក្ស​តាម​អេឡិចត្រូនិក​ចិន​មួយ​នេះ ផ្តល់​កញ្ចប់​ប្រាក់​បំណាច់​និង​អត្ថប្រយោជន៍​ដល់​អ្នក​ទាំងឡាយណា​ដែល​រង​ផលប៉ះពាល់​។​

​ប្រភព​ដដែល​បាន​និយាយថា ក្រុមហ៊ុន Alibaba បានចាប់ផ្តើម​ជូនដំណឹង​ដល់​បុគ្គលិក​ពី​ការ​កាត់​រំសាយ និង​កំពុង​ជួយ​ពួកគេ ដើម្បី​ផ្លាស់ប្តូរ​ទៅកាន់​តំណែង​ផ្សេង​នៅក្នុង​ក្រុមហ៊ុន​ប្រសិនបើ​ពួកគេ​ចង់បាន​។

​បញ្ហា​នេះ​កើតមានឡើង​បន្ទាប់ពី ក្រុមហ៊ុន បានប្រកាស​ផែនការ​ជាច្រើន កាលពី​ខែមីនា ដើម្បី​បំបែក​ក្រុមហ៊ុន ទៅជា​៦​អង្គភាព​អាជីវកម្ម ដែល​ផ្នែក​នីមួយៗ​មាន​នាយក​ប្រតិបត្តិ និង​ក្រុមប្រឹក្សានាយក​ផ្ទាល់​សម្រាប់​អង្គភាព​នីមួយៗ​។

​កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន បានប្រកាស​ពី​ផែនការ​សម្រាប់​ការបង្កើត​បន្ថែម​ពេញលេញ នៃ​អង្គភាព បណ្តាញ​សុ​ហ្វ​វែ​រ​អ៊ិន​ធើ​ណិ​ត និង​បាន​និយាយថា ខ្លួន​មានបំណង​សម្រាប់​ការបែងចែក​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ចុះបញ្ជី​សាធារណៈ​ឯករាជ្យ​។ ក្រុមហ៊ុន Alibaba មានបំណង​បញ្ចប់​ការបង្កើត​អង្គភាព​អាជីវកម្ម​បន្ថែម​ក្នុង​រយៈពេល​១២​ខែ​ខាងមុខ​៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm