អតិផរណាចក្រភពអង់គ្លេសធ្លាក់ចុះតិចជាងការរំពឹងទុក ខណៈអតិផរណាស្នូលហក់ឡើង

2023/05/25 12:02:56 am        532

​យោងតាម​ទិន្នន័យ​ផ្លូវការ ដែល​នឹង​ផ្សារភ្ជាប់​ជាមួយ​ការប៉ាន់ប្រមាណ សម្រាប់​ការដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្ដាល​របស់​អង់គ្លេស (BoE) បន្ថែមទៀត​នោះ បាន​ឲ្យ​ដឹងថា អត្រា​អតិផរណា​ដ៏​ខ្ពស់​របស់​ចក្រភព​អង់គ្លេស បាន​ធ្លាក់ចុះ​តិចជាង​ការរំពឹងទុក នៅក្នុង​ខែមេសា ហើយ​វិធានការ​ស្នូល​នៃ​កំណើន​តម្លៃ​ដែល​ត្រូវបាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល ៣១​ឆ្នាំ​។​

​ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់ (CPI) បាន​កើនឡើង ៨,៧% ក្នុង​លក្ខខណ្ឌ​ប្រចាំឆ្នាំ នៅ​ខែមេសា ដោយ​ធ្វើ​ឲ្យ​ចក្រភព​អង់គ្លេស​មាន​អត្រា​អតិផរណា​ខ្ពស់បំផុត​រួម ក្នុងចំណោម​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ប្រាំពីរ រួម​ជាមួយនឹង​ប្រទេស​អ៊ីតាលី​។​

​សេដ្ឋកិច្ចវិទូ​ដែល​ត្រូវបាន​ស្ទង់​មតិ​ដោយសារ​ព័ត៌មាន Reuters បាន​ព្យាករណ៍​ថា អត្រា​ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់ (CPI) ប្រចាំឆ្នាំ នឹង​ធ្លាក់​ចុះមក​ត្រឹម ៨,២% នៅក្នុង​ខែមេសា ដោយ​រំកិល​ឆ្ងាយ​ពី​កម្រិត​ខ្ពស់ ក្នុង​រយៈពេល ៤១​ឆ្នាំ នៃ​ចំនួន ១១,១% របស់​ខែតុលា​។

នៅ​ដើមខែ​នេះ ធនាគារកណ្ដាល​អង់គ្លេស បាន​ព្យាករ​អតិផរណា ៨,៤% សម្រាប់​ខែមេសា​។​

​លោក Paul Dales ប្រធាន​សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ចក្រភព​អង់គ្លេស នៅ​ក្រុមហ៊ុន Capital Economics បាន​និយាយថា​៖ «​ដោយ​អតិផរណា ដែល​ស្តែង​ឲ្យ​ឃើញ​ពី​ភាពមិនច្បាស់លាស់​ខ្លាំង​ជាង​ធនាគារ​រំពឹងទុក ឥឡូវនេះ ហាក់​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ប្រាកដ​ណាស់​ថា ធនាគារ​នឹង​ដំឡើង​អត្រា​ការប្រាក់​ពី ៤,៥០% ទៅ ៤.៧៥% នៅក្នុង​ខែមិថុនា ហើយ​ប្រហែលជា​បន្ថែម​បន្តិចទៀត នៅក្នុង​ប៉ុន្មាន​ខែក្រោយ​»​។

​ធនាគារកណ្ដាល​អង់គ្លេស គ្រោង​នឹង​ប្រកាស​ការសម្រេចចិត្ត​បន្ទាប់​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​អត្រា​ការប្រាក់ នៅ​ថ្ងៃទី​២២ ខែមិថុនា ហើយ​បន្ទាប់ពី​ការបញ្ចេញ​ទិន្នន័យ​កាលពី​ថ្ងៃ​ពុធ ក្រុម​វិនិយោគិន​បានកំណត់​លទ្ធភាព​បង្កើន​ការចំណាយ​លើ​ការខ្ចីប្រាក់​០,២៥%​បន្ថែមទៀត​នៅ​ខែក្រោយ គិត​ក្នុង​កម្រិត ១០០​ភាគរយ​ដែល​កើនឡើង​ពី ៨៣​ភាគរយ កាលពី​ថ្ងៃ​អង្គារ​៕​

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        18
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm