
ពិព័រណ៍ដែនអាកាសនិងដែនសមុទ្រអន្តរជាតិកោះ Langkawi លើកទី១៦ បានបើកកាលពីថ្ងៃអង្គារ នៅកោះប្រទេសម៉ាឡេស៊ី ភាគខាងជើងបន្ទាប់ពីផ្អាករយៈពេល ៤ឆ្នាំ។ ពិធីបើកដោយមានពិព័រណ៍ដែនអាកាសនៅខាងមុខមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ Mahsuri ត្រូវបានធ្វើឡើងដោយមានវត្តមានរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីលោក Datuk Seri Mohamad Hasan និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Anthony Loke Siew Fook។
ពិធីនេះរួមមានទាំងសមយុទ្ធប្រយុទ្ធរបស់កងកម្លាំងពិសេស និងការបង្ហាញការអុជកាំជ្រួចភ្ញី។ តបតាមការអញ្ជើញរបស់អ្នករៀបចំ ក្រុមសម្តែងលើអាកាស Bayi របស់កងទ័ពអាកាសកងទ័ពរំដោះប្រជាជនចិន (PLA) បានសម្តែងជាលើកដំបូងរបស់ខ្លួននៅបរទេសដោយប្រើប្រាស់យន្តហោះប្រដេញJ-10c។
យន្តហោះប្រដេញJ-10c ជាយន្តហោះល្បឿនលឿនជាងសំឡេង ជាយន្តហោះពហុមុខងារ ត្រូវបានផលិតឡើងដោយឯករាជ្យដោយប្រទេសចិន មានសមត្ថភាពរក្សាបានភាពដាច់គេដែនអាកាសរយៈចម្ងាយមធ្យម និងជិត ហើយអាចវាយប្រហារទាំងលើដី និងគោលដៅនៅសមុទ្រ។
នាវាពិឃាតបំពាក់ដោយមីស៊ីលសមត្ថភាពប្រយុទ្ធនិងការពារប្រើប្រព័ន្ធទូរបញ្ជារបស់កងទ័ពជើងទឹកកងទ័ពរំដោះប្រជាជនចិន Zhanjiang បានមកដល់ក្នុងដែនទឹកជិតកោះ Langkawi ដើម្បីចូលរួមក្នុងពិព័រណ៌នេះ ដែលកំណត់ពេលធ្វើពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍។
ដោយចាប់ផ្តើមដំបូងក្នុងឆ្នាំ១៩៩១ ព្រឹត្តិការណ៍ដែលកើតឡើងពីរដងក្នុងមួយឆ្នាំ គឺជាវេទិកាមួយចម្រាប់កម្មវិធីផ្សេងៗគ្នា ក្នុងឧស្សាហកម្មដែនសមុទ្រនិងដែនអាកាស ដែលនាំមកនូវការជួបជុំគ្នារវាងអ្នកតំណាងនៃវិស័យដែលពាក់ព័ន្ធ ព្រមទាំងមន្ត្រី និងអ្នកធ្វើការសម្រេចចិត្តមកពីប្រទេសជាច្រើន៕

