សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ជាពិសេសខាងបច្ចេកវិទ្យាព័ត៌មានខុសច្បាប់​

2023/05/25 01:01:22 am        518

​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​អង្គារ បានប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំងនឹង​កូរ៉េខាងជើង ដោយ​ផ្តោត​ជាពិសេស​លើ​បុគ្គលិក​បច្ចេកវិទ្យា​ព័ត៌មាន (IT) បន្ទាប់ពី​ទទួលបាន​ការរាយការណ៍​ថា បុគ្គលិក​បច្ចេកវិទ្យា​រាប់ពាន់នាក់ កំពុងធ្វើការ​ក្នុងប្រទេស​ចិន និង​រុស្ស៊ី ព្រមទាំង​បាន​អះអាង​បន្ថែមថា បុគ្គលិក​ទាំងនេះ ត្រូវបាន​ចោទប្រកាន់ថា​បាន​ជួយ​ស្វះ​ស្វែងរក​មូលនិធិ ដើម្បី​យកទៅជួយ​គាំទ្រ និង​អភិវឌ្ឍន៍​កម្មវិធី​អាវុធ​មហា​ប្រល័យ (WMD) និង​មី​ស៊ី​ល នៅក្នុង​ប្រទេស​កូរ៉េខាងជើង​។​

​ក្រសួង​រតនាគារ​រប​ស់​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា បុគ្គលិក​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ឬ IT របស់​កូរ៉េខាងជើង​រាប់ពាន់នាក់ កំពុង​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ប្រទេស​នានា​ជុំវិញ​ពិភពលោក ជាពិសេស​នៅ​ចិន និង​រុស្ស៊ី​។ មនុស្ស​ទាំងនេះ បានរួម​ចំណែក​យកប្រាក់​ចំណូល​របស់​ពួកគេ​ទៅ​គាំទ្រ​កម្មវិធី​មី​ស៊ី​ល និង​អាវុធ​មហា​ប្រល័យ​របស់​ប្រទេស​កូរ៉េខាងជើង ដែលជា​ទង្វើ​ខុសច្បាប់​អន្តរជាតិ ដោយ​បុគ្គលិក​ភាគច្រើន​លាក់​អត្តសញ្ញាណ​របស់​ពួកគេ មិន​បង្ហាញ​ទីកន្លែង​កំណើត ឬ​កន្លែង​រស់នៅ​បច្ចុប្បន្ន រួមទាំង​សញ្ជាតិ​ពិតប្រាកដ ហើយ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ ក្នុងការ​ដាក់ពាក្យ​ធ្វើ​ការងារ​។​

​កាលពីពេល​កន្លងទៅ ក្រសួង​របស់​សហរដ្ឋ​អាមេរិក ក៏បាន​ព្រមាន​ដែរ​ថា ការជួល​បុគ្គលិក IT របស់​កូរ៉េខាងជើង អាច​នាំ​ឲ្យ​មានការ​លួច​កម្មសិទ្ធិបញ្ញា​ផងដែរ ដោយ​ក្រៅពី​ក្រុមហ៊ុន​សហប្រតិបត្តិការ​បច្ចេកវិទ្យា​ព័ត៌មាន Chinyong (Chinyong Information Technology Cooperation Company) ដែលមាន​ទីស្នាក់ការ​នៅ​កូរ៉េខាងជើង ស្ថិតក្នុង​បញ្ជី​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​ដែល​ត្រូវបាន​ដាក់ទណ្ឌកម្ម​លើក​នេះហើយ​នោះ មជ្ឈមណ្ឌល​ស្រាវជ្រាវ​លេខ​១១០ (110th Research Center) សាកលវិទ្យាល័យ Pyongyang University of Automation និង​ការិយាល័យ​ត្រួតពិនិត្យ​បច្ចេកទេស (Technical Reconnaissance Bureau) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ក៏​ជា​ស្ថាប័ន​ព័ត៌មានវិទ្យា​ចំនួន​បី​ផ្សេងទៀត ដែល​ធ្លាប់​ត្រូវបាន​ហាមឃាត់​ដោយ​ប្រទេស​កូរ៉េខាងត្បូង​រួចមកហើយ នៅមុននេះ​។​

​អនុរដ្ឋមន្ត្រី​រតនាគា​រ​ទទួលបន្ទុក​ភេរវកម្ម និង​ស៊ើបការណ៍​ហិរញ្ញវត្ថុ លោក Brian Nelson បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អ្វីដែល​បានកើត​ឡើង​នៅថ្ងៃនេះ នៅតែ​បន្ត​បញ្ជាក់​យ៉ាងច្បាស់​ថា សកម្មភាព​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត​ខុសច្បាប់​របស់​កូរ៉េខាងជើង រួមទាំង​សកម្មភាព​ការងារ​របស់​បុគ្គលិក IT ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ និង​និរន្តរភាព​របប​បច្ចុប្បន្ន​របស់​ប្រទេស​កូរ៉េខាងជើង តាមរយៈ​ការពង្រឹង​គ្រឿង​សព្វាវុធ​របស់​ពួកគេ​។ ហេតុ​ដូច្នេះហើយ ទើប​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ចាំបាច់​ត្រូវ​រួមគ្នា​រាំងខ្ទប់​លំហូរ​ប្រាក់ចំណូល​ទាំងនោះ​៕​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm