
សមាគមសួនសត្វ ក្រុងឡុងដ្រ៍ឬ ZSL បានប្រកាសកាលពីថ្ងៃពុធថា សត្វនាគ កូម៉ូដូ(Komodo) អាយុ ១០ឆ្នាំ ដែលគេហៅឈ្មោះថា ខាលីស៊ី(Khaleesi)នោះ គឺជាសត្វថ្មីបំផុត ដែលមានកន្លែងរស់នៅមួយក្នុងសួនសត្វក្រុងឡុង ប្រទេសអង់គ្លេស។
ខាលីស៊ី មិនអាចហើរបានទេ ប៉ុន្ដែវាអាចរកឃើញចំណីពេលល្ងាចដ៏ឆ្ងាញ់របស់វានៅចម្ងាយ៤គីឡូម៉ែត។
សត្វនាគកូម៉ូដូញីមានដងខ្លួនប្រវែង ១,៥ម៉ែត្រនេះ ត្រូវបានគេយកចេញពីសួនសត្វ ប៉េនតុន(Paignton) ក្នុងតំបន់ជ្រលងភ្នំ ដេវ៉ុន(Devon) ទៅកាន់រដ្ឋធានី កាលពីដើមខែឧសភា ដែលជាផ្នែកមួយនៃកម្មវិធីពពួកសត្វងាយរងគ្រោះរបស់អឺរ៉ុប។
ឥឡូវនេះ វាកំពុងរស់នៅក្នុងលំនៅនាគ កូម៉ូដូ Attenborough ក្នុងសួនសត្វក្រុងឡុងដ្រ៍ ជាជីវសហគមន៍មានកម្រិតសីតុណ្ហភាពតាមការគ្រប់គ្រង ជាទីតាំងដែលត្រូវបានចាត់ថ្នាក់តាមប្រភេទសត្វ ដែលអាចរស់នៅបាន ដូចជាបង្កើតជាជម្រកធម្មជាតិក្តៅសម្បូរដោយថ្មី ដែលមាននៅលើកោះ លេស៊ើរ ស៊ុនដា Lesser Sunda) របស់ប្រទេសឥណ្ឌូនេស៊ី។
ដោយដាក់ឈ្មោះតាមកោះកូម៉ូដូ ប្រទេសឥណ្ឌូនេស៊ី សត្វនាគទាំងនេះ ត្រូវបានចាត់ទុកថា ជាសត្វល្មូនយក្សធំជាងគេ និងមានទម្ងន់ធ្ងន់ជាងគេបំផុតនៅលើពិភពលោក ហើយនិងមានសមត្ថភាពដ៏កម្រក្នុងការបន្ដពូជដោយមិនចាំបាច់មានដៃគូនៅជាមួយឡើយ។