
រដ្ឋមន្រ្ដីការបារជាតិរុស្ស៊ី ស៊ើហ្គេ សយហ្គូ បាននិយាយនៅថ្ងៃពុធនេះថា រុស្ស៊ីនឹងប្រតិកម្មតបវិញឲ្យបានខ្លាំងបំផុត ទៅនឹងការវាយប្រហារខាងមុខរបស់ពួកសកម្មប្រយុទ្ធ ចូលទៅក្នុងទឹកដីរបស់ខ្លួន ដោយចេញពីប្រទេសអ៊ុយក្រែននោះ។
យោធារុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានកម្ទេចពួកសកម្មប្រយុទ្ធដែលបានវាយប្រហារតំបន់ព្រំដែនរុស្ស៊ី ដោយប្រើប្រើប្រាស់រថពាសដែកកាលពីថ្ងៃមុន ដោយបានសម្លាប់អ្នជាតិនិយមអ៊ុយក្រែនជាង៧០នាក់ និងបានបណ្តេញអ្នកនៅសេសសល់ឲ្យត្រឡប់ចូលទៅក្នុងប្រទេសអ៊ុយក្រែនវិញ។
នៅក្នុងការធ្វើអត្ថាធិប្បាយនានាដែលផ្សាយដោយក្រសួងកាពារជាតិ លោកសយហ្គូ បានប្រាប់ទៅក្រុមមន្រ្ដីក្រសួងការពារជាតិថា រុស្ស៊ីនឹងបន្ដឆ្លើយតបភ្លាមៗទៅនឹងសកម្មភាពណាមួយដែលធ្វើឡើងដោយពួកសកម្មប្រយុទ្ធអ៊ុយក្រែនឲ្យបានខ្លាំងបំផុត។