ក្រុមកងកម្លាំងយោធាប៉ារ៉ាប្រឆាំងរុស្ស៊ី ប្ដេជ្ញាវាយឆ្មក់បន្ថែមទៀត ក្រោយវាយប្រហារឆ្លងព្រំដែនចូលក្នុងប្រទេសរុស្ស៊ី

2023/05/25 04:08:03 pm        236

រុស្ស៊ី៖ ប្រធានក្រុមកងកម្លាំងយោធាប៉ារ៉ាប្រឆាំងប្រទេសរុស្ស៊ី ដែលបាននិយាយថា ខ្លួនជាអ្នកវាយប្រហារឆ្លងព្រំដែនចូលទៅក្នុងប្រទេសរុស្ស៊ី ចេញពីប្រទេសអ៊ុយក្រែន នោះ បានប្ដេជ្ញាបន្តការវាយប្រហារបែបនេះបន្ថែមទៀតចូលក្នុងប្រទេសរុស្ស៊ី។  

លោក Denis Kapustin ដែលដឹកនាំអង្គភាពកម្មស្ម័គ្រចិត្តរុស្ស៊ី (RDK) បាននិយាយថា ខ្ញុំគិតថា អ្នកនឹងមើលឃើញយើងជាថ្មីទៀត នៅខាងភាគីនោះ។ 

ប្រទេសរុស្ស៊ី បាននិយាយថា ខ្លួនបានកម្ទេចការវាយឆ្មក់នោះ ដោយបានសម្លាប់ក្រុមសត្រូវជាង៧០នាក់ ។រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី  លោក Sergei Shoigu បានសន្យាឆ្លើយតបយ៉ាងស័ក្តិសមបំផុតចំពោះការវាយប្រហារទាំងឡាយនាពេលអនាគត។ 

អង្គភាពស្ម័គ្រចិត្តរុស្ស៊ី RDK រួមជាមួយក្រុមចលនារំដោះតំបន់រុស្ស៊ី ហៅកាត់ថា(LSR) បានអះអាងថាខ្លួនជាអ្នកបើកការវាយឆ្មក់កាលពីថ្ងៃចន្ទចូលក្នុងតំបន់បេលហ្គូរ៉ូត (Belgorod) ។ 

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធ នៅខាងព្រំដែនរបស់ប្រទេសអ៊ុយក្រែន លោក Kapustin បាននិយាយថា យើងរីករាយនឹងលទ្ធផលនៃការវាយឆ្មក់នោះ។ 

មេដឹកនាំក្រុមប្រឆាំងរុស្ស៊ី រូបនេះ បាននិយាយថា ក្រុមកងកម្លាំងរបស់លោកបានរឹបអូសអាវុធមួយចំនួន រួមទាំងរថពាសដែកមួយគ្រឿង និងចាប់បានអ្នកទោសមួយចំនួន អំឡុងប្រតិបត្តិការនេះ មុនពេលចាកចេញពីទឹកដីរុស្ស៊ី ក្រោយរយៈពេល២៤ម៉ោង ។  

ចំណែកក្រុម LSR បាននិយាថាអ្នកប្រយុទ្ធរបស់ខ្លួន២នាក់ បានស្លាប់ និង១០នាក់រងរបួស៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm