ការបោះឆ្នោតរបស់និស្សិតប៉ាឡេស្ទីន ផ្តល់នូវការសាកល្បងដ៏កម្រនៃអារម្មណ៍អ្នកបោះឆ្នោត

2023/05/25 10:04:51 am        348

ប៉ាឡេស្ទីន៖ បេក្ខជនដែលមានទំនាក់ទំនងជាមួយក្រុមឥស្លាមហាម៉ាស (Hamas) បានឈ្នះអាសនៈបែងចែកដ៏ច្រើនបំផុត នៅក្រុមប្រឹក្សានិស្សិតសាកលវិទ្យាល័យមួយ កាលពីថ្ងៃពុធ (ទី២៤ ខែឧសភា) ក្នុងសន្លឹកឆ្នោត ដែលផ្តល់ការសាកល្បងដ៏កម្រនៃអារម្មណ៍អ្នកបោះឆ្នោត សម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលការបោះឆ្នោតសភាចុងក្រោយរបស់ពួកគេ កើតមានកាលពីជិតពីរទសវត្សរ៍មុន។

នៅក្នុងបរិវេណសាលាដែលតែងលម្អដោយបដានយោបាយពណ៌បៃតង ក្រហម និងលឿង បញ្ជីដែលមានសមាជិកក្រុមហាម៉ាស បានឈ្នះ ២៥អាសនៈ ក្នុងក្រុមប្រឹក្សានិស្សិតសាកលវិទ្យាល័យ Birzeit ដែលមាន ៥១អាសនៈ ទល់នឹង ២០អាសនៈសម្រាប់ក្រុមពាក់ព័ន្ធនឹងក្រុម Fatah ដែលជាគណបក្សរបស់ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក Mahmoud Abbas។

ដោយមិនមានការបោះឆ្នោតសភា ចាប់តាំងពីឆ្នាំ២០០៦ ដំណើរការនេះ ក៏ជាការពិនិត្យលើសន្ទុះនយោបាយនៃទឹកដីប៉ាឡេស្ទីន ដែលមានការបែងចែកភូមិសាស្ត្រ និងនយោបាយ ខណៈដែលការរំពឹងទុកកើនឡើងពីអនាគតប្រធានាធិបតីដែលមានអាយុពីប៉ែតសិបឆ្នាំទៅកៅសិបឆ្នាំរបស់ខ្លួន។

ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត និងព្រឹទ្ធបុរសនិស្សិតនៅសាកលវិទ្យាល័យ Birzeit លោក Iyad Tomar មានប្រសាសន៍ថា ការបោះឆ្នោតគឺជាឱកាសមួយ ដើម្បីពង្រឹងតម្លៃលទ្ធិប្រជាធិបតេយ្យ ក្នុងចំណោមពួកយុវជន។ ក្រុមប្រឹក្សាជាប់ឆ្នោត នឹងតំណាងឲ្យផលប្រយោជន៍សិស្ស-និស្សិត។

លោក Abbas ត្រូវបានជាប់ឆ្នោត ក្នុងឆ្នាំ២០០៥ ហើយបានគ្រប់គ្រងដោយក្រឹត្យអស់រយៈពេល ១៤ឆ្នាំ ចាប់តាំងពីលោកបានផុតអាណត្តិ។ ការស្ទង់មតិនាពេលថ្មីៗ បង្ហាញថា ស្ទើរតែ ៨០ភាគរយនៃប្រជាជនប៉ាឡេស្ទីន ចង់ឲ្យលោក Abbas លាលែងពីតំណែង និងបង្កើនការគាំទ្រដល់ក្រុមប្រដាប់អាវុធ។ ប៉ុន្តែដោយមានទាំងយោធាអ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីនទប់ស្កាត់សកម្មភាពនយោបាយ ក្រុមនិស្សិត និយាយថា បរិវេណសាកលវិទ្យាល័យ គឺស្ថិតក្នុងចំណោមកន្លែងមួយចំនួននៅតំបន់វ៉េសបែង (West Bank) ដែលនៅតែបើកចំហសម្រាប់ការរៀបចំ។

ក្រុមឥស្លាមនិយម ដែលមិនអនុញ្ញាតឲ្យមានការបោះឆ្នោត នៅក្នុងសកលវិទ្យាល័យ Gaza បានប្រើការស្ទង់មតិរបស់និស្សិតនៅទូទាំងតំបន់វ៉េសបែង (West Bank) ជាឱកាសមួយ ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅតំបន់វ៉េសបែង (West Bank)៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am