អាមេរិក៖ ប្រធានាធិបតីលោក Joe Biden កាលពីថ្ងៃពុធ បានអំពាវនាវជាថ្មីឲ្យមានបម្រាមមួយលើអាវុធវាយប្រហារ ខណៈលោក និងស្ត្រីទី១ លោកស្រី Jill Biden បានបើកព្រឹត្តិការណ៍មួយនៅសេតវិមានដើម្បីកាន់ទុក្ខដល់អ្នកបាត់បង់ជីវិត នៅទីក្រុង Uvalde រដ្ឋតិចសាស់ នៅសាលាបឋមសិក្សាមួយកន្លែងកាលពីឆ្នាំមុន។

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សោកនាដកម្មមួយដែលកុមារសិស្សសាលា១៩នាក់ និងគ្រូបង្រៀន២នាក់បានស្លាប់ នោះគឺជាទុក្ខសោកដ៏ធំបំផុតនៃការបាញ់ប្រហារសម្លាប់រង្គាលជាច្រើន ដែលបានកើតឡើងជាជាបន្តបន្ទាប់កាលពីឆ្នំាកន្លងទៅ។
លោក Biden និយាយថា យើងពុំអាចបញ្ចប់ហិង្សាដោយអាវុធដែលរីកសល់ដាននេះបានទេ លុះត្រាសភាអនុម័តច្បាប់សុវត្ថិភាពអាវុធដែលមានខ្លឹមសាររួមនិងធ្វើឲ្យអាវុធសង្គ្រាមចេញឆ្ងាយពីដងផ្លូវ និងចេញពីដៃរបស់មនុស្សដ៏គ្រោះថ្នាក់ និងរហូតដល់រដ្ឋនានាត្រូវធ្វើដូចគ្នានេះដែរ។
យោងតាមការវិភាគនៃអត្រាមរណៈភាព ដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Michigan លោក Ann Arbor បាននិយាយថា កុមារ និងមនុស្សវ័យជំទង់កាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិក ត្រូវបានសម្លាប់ដោយអាវុធ ច្រើនជាងមូលហេតុផ្សេងទៀត នៅក្នុងឆ្នាំ២០២០។

លោក Biden បានអំពាវនាវជាថ្មីដល់សភាដើម្បីដាក់បម្រាមលើការប្រើប្រាស់កាំភ្លើងវែងវាយប្រហារ AR-15 និងអាវុធគ្រាប់រំសេវមានសមត្ថភាពខ្ពស់ ដែលលោក Biden និយាយថា ឃាតកលេខ១សម្រាប់កុមារ គឺកាំភ្លើងនេះឯង៕