លោក DeSantis ចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២៤ ដើម្បីប្រជែងជាមួយលោក Trump

2023/05/25 11:05:05 am        349

អភិបាលរដ្ឋ Florida លោក រ៉ុន ឌីសាន់ទីស( Ron DeSantis )បានចូលប្រឡូកក្នុងការប្រជែងតំណែង​ប្រធានាធិបតីឆ្នាំ ២០២៤ កាលពីថ្ងៃពុធ ដោយបោះជំហានចូលទៅក្នុងការប្រកួតបឋមខាង​គណបក្សសាធារណរដ្ឋ ដែលនឹងសាកល្បងទាំងការអំពាវនាវទូទាំងប្រទេសរបស់លោក ក្នុងនាមជាអ្នកនយោបាយអភិរក្សវប្បធម៌ ទាំងបំណងប្រាថ្នារបស់គណបក្សនេះ ក្នុងការងាកចេញពីអតីតប្រធានាធិបតីលោក Donald Trump ។

អ្នកសាធារណរដ្ឋវ័យ៤៤ ឆ្នាំរូបនេះ បានបង្ហាញពីការសម្រេចចិត្តរបស់លោកនៅក្នុងឯកសាររបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតសហព័ន្ធ មុនពេលការសន្ទនាតាមអ៊ីនធឺណិតជាមួយនាយកប្រតិបត្តិ ក្រុមហ៊ុនTwitter លោក Elon Musk ។

យុទ្ធនាការនេះបញ្ជាក់ពីទំព័រថ្មីមួយនៅក្នុងការកើនឡើងប្រជាប្រិយភាពដ៏លេចធ្លោររបស់លោកពីសមាជិកសភាដែលគេមិនសូវស្គាល់ ទៅជាអភិបាលរដ្ឋពីរអាណត្តិ និងក្លាយជាបុគ្គលឈានមុខគេ ក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញរបស់ប្រទេសជុំវិញបញ្ហារើសអើងពូជសាសន៍ ការកំណត់អត្តសញ្ញាណភេទ ការរំលូតកូន និងបញ្ហាខ្វែងកំនិតគ្នាផ្សេងទៀត។

លោក DeSantis ត្រូវបានចាត់ទុកថា ជាគូប្រជែងខាងគណបក្សសាធារណរដ្ឋដ៏ខ្លាំងបំផុតរបស់លោក Trump បើទោះបីជាអភិបាលរដ្ឋរូបនេះ ប្រឈមនឹងបញ្ហានានាអំពីការត្រៀមខ្លួន​របស់លោក​សម្រាប់កម្រិតជាតិក៏ដោយ។

ការប្រកាសតាមខ្សែអាត់សំឡេងរបស់លោក DeSantis ត្រូវចាក់ផ្សាយនៅលើបណ្ដាញសង្គមTwitter Spaces ចាប់ពីម៉ោង ៦ ល្ងាច ម៉ោងនៅសហរដ្ឋអាមេរិក។

លោកកំពុងតាមដានជាមួយនឹងការបង្ហាញខ្លួនដំបូងក្នុងកម្មវិធីអភិរក្សដែលរួមមានទូរទស្សន៍ Fox News និងកម្មវិធីវិទ្យុរបស់ Mark Levin។

ការហក់ចូលរបស់DeSantisទៅក្នុងការប្រកួតប្រជែងខាងគណបក្សសាធារណៈរដ្ឋត្រូវលេចលឺជាពាក្យ ចាមអារ៉ាមជាច្រើនខែ មកហើយ ហើយលោកត្រូវបានគេចាត់ទុកថា​ជាបេក្ខជនខ្លាំងបំផុត​របស់គណបក្សនេះនៅក្នុងដំណើរស្វែងរកការដណ្តើមយកកៅអីសេតវិមានឡើងវិញពីប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោកJoe Biden ។

សមាជិកមកពីគណបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា អ្នកកាន់អំណាចវ័យ៨០ឆ្នាំរូបនេះ បានរុញច្រានសហរដ្ឋអាមេរិកឲ្យទៅខាងឆ្វេងនិយមឆ្ងាយពេក ខណៈពុំបានដោះស្រាយអតិផរណា អន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មនៅក្នុងប្រទេសនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am