ឯកឧត្តម លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន បានសង្រ្គោះអាយុជីវិតរបស់ប្រជាជនកម្ពុជា និងផ្តល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតា តាមរយៈការងារបោសសម្អាតមីន

2023/05/25 09:00:12 pm        180

បាត់ដំបង៖ បន្ទាប់ពីរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជា ក្រោមការដឹកនាំប្រកបដោយឆន្ទៈមុះមុតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានយ៉ាងច្រើនសន្ធឹកសន្ធាប ចូលរួមសង្រ្គោះអាយុជីវិតរបស់ប្រជាជនកម្ពុជា នៅគ្រប់ទិសទីរាប់លាននាក់ និងផ្តល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតា សម្រាប់កសាងភូមិឋាន និងបង្កបង្កើនផល ព្រមទាំងបានរកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់។

នេះជាការលើកឡើងរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្លែងក្នុងកម្មវិធីបើកយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅឃុំត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។

យុទ្ធនាការនេះ មានការចូលរួមពី ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណអភិបាលខេត្តបាត់ដំបង រដ្ឋបាលស្រុករុក្ខគីរី ក្រុមការងារផែនការសកម្មភាពមីនខេត្តបាត់ដំបង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជា ៤០០នាក់។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ការងារបោសសម្អាតមីននិងគ្រាប់ មិនត្រឹមតែបានចូលរួម​ផ្តល់ដីសុវត្ថិភាព ​និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ថែមទាំងបានចូលរួមដល់ការកាត់បន្ថយ​អត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានយ៉ាងច្រើន គួបផ្សំជាមួយនឹងការ​យកទុកដាក់របស់រាជរដ្ឋាភិបាលក្នុងជម្រុញការងារផ្សព្វផ្សាយអប់រំការយល់ដឹងអំពីមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមមូលដ្ឋាន ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា ជារៀងរាល់ឆ្នាំ អាជ្ញាធរមីន សហការយ៉ាងជិតស្និទ្ធជាមួយ​ក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធរួមមាន ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា កាកបាទ​ក្រហមកម្ពុជា ប៉ូលីស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ CMAC, NPMEC, HALO Trust, MAG, CSHD, CMVIS, SOS តែងតែរៀបចំសារ ​និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌ​គ្រឿងផ្ទុះ នៅតាមតំបន់ប្រឈមនឹងការរងគ្រោះថ្នាក់ ​និងរងផលប៉ះពាល់ដោយសារមីននិងគ្រាប់ ជាពិសេសតំបន់​ដែលមានប្រជាពលរដ្ឋអាស្រ័យផលច្រើន ​ដើម្បីក្រើនរំលឹក និងផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋនៅតាមមូលដ្ឋានយល់ដឹងបន្ថែមអំពីការគ្រោះថ្នាក់ជាយកថាហេតុ។

រយៈពេល៥ឆ្នាំពីឆ្នាំ២០១៨-២០២២ ប្រជាពលរដ្ឋបានទទួលសារអប់រំអំពីគ្រោះថ្នាក់ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះពីប្រតិបត្តិករជាតិនិងអន្តរជាតិ ចំនួន ៥ ៤៣២ ១១៩ នាក់ ។ ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន ៥៧៤ ០៩៥ នាក់ បានទទួលសារអប់រំនេះផងដែរ។

ទោះបីកម្ពុជាសម្រេចនូវសមិទ្ធផលយ៉ាងធំធេង ទាំងការងារបោសសម្អាតមីន/គ្រាប់ និងផ្សព្វផ្សាយ​អប់រំ​បានច្រើនយ៉ាងណាក្តី ប៉ុន្តែប្រជាជនកម្ពុជា នៅតែបន្តទទួលរងគ្រោះថ្នាក់ក្នុង​កម្រិតមួយទាប តាមសកម្មភាពផ្សេងៗជាដើម។

ទន្ទឹមនឹងនោះក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យបងប្អូន​ប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តយកចិត្តទុកដាក់ ​និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះតំបន់សង្ស័យ និងគ្រាប់មិនទាន់ផ្ទុះស្ថិតនៅរាយប៉ាយ ដែលយើងមិនបានកំណត់ជាតំបន់គ្រោះថ្នាក់នៅឡើយ។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី ក្នុងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានសម្តែងនូវការ​ដឹងគុណយ៉ាងខ្ពង់ខ្ពស់ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ​ដែលបានចាត់ទុកសកម្មភាពមីន ជាការងារអាទិភាពមួយរបស់ជាតិ ព្រមទាំងបានបន្តដាក់ចេញនូវចក្ខុវិស័យដឹកនាំក្នុងបញ្ចប់ការងារ​បោសសម្អាតមីនឲ្យអស់ឆ្នាំ២០២៥ និងសូនគ្រោះថ្នាក់ដោយសារមីន។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ ក៏ បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងនឹករលឹក​ជាទីបំផុតពីសំណាក់ ​សម្តេចតេជោ នាយករដ្ឋមន្រ្តី ​និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប្រធានកាកបាទ​ក្រហមកម្ពុជា​ផ្ញើជូនបងប្អូនប្រជាពលរដ្ឋ ខេត្តបាត់ដំបងទាំងអស់ និងអង្គពិធីទាំងមូល។

ជាមួយគ្នានេះឯកឧត្តម ទេសរដ្ឋមន្រ្តី ​ក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជូនចំពោះគ្រប់ក្រសួងស្ថាប័ន ​និងដៃគូពាក់ព័ន្ធ ​ដែលបានចូលរួមជាមួយសម្តេចតេជោ ក្នុងការងារ​បោសសម្អាតមីន និងកាត់បន្ថយអត្រាគ្រោះថ្នាក់នៅកម្ពុជា៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm