
កំពូលតារាចម្រៀង លោកស្រី Tina Turner ដែលពេលខ្លះគេដាក់រហ្ស័សនាមថារាជិនីចម្រៀង "Queen of Rock 'n' Roll" បានទទួលមរណភាពកាលពីថ្ងៃពុធទី២៤ ឧសភា ក្នុងវ័យ៨៣ឆ្នាំ។
ពិធីគោរពវិញ្ញាណក្ខន្ធកំពុងធ្វើឡើងនៅទូទាំងពិភពលោកសម្រាប់តារាចម្រៀងរ៉ុក Tina Turner ដែលបានទទួលមរណភាពក្រោយសាងកេរ្តិ៍ឈ្មោះក្នុងអាជីពចម្រៀងរយៈពេល៥ទសវត្សរ៍។
សេចក្ដីថ្លែងការណ៍មួយពីអ្នកនាំពាក្យរបស់តារាចម្រៀងរូបនេះ បាននិយាយកាលពីពាក់កណ្ដាលអធ្រាត្រថា “Tina Turner‘រាជិនីចម្រៀង Rock’n Roll’ បានទទួលមរណភាពដោយជរាពាធនៅថ្ងៃនេះ នៅវ័យ៨៣ឆ្នាំ បន្ទាប់ពីជំងឺរាំរ៉ៃនៅក្នុងគេហដ្ឋានរបស់គាត់ នៅក្នុងទីក្រុងឃូស្នេក( Kusnacht)ជិតរដ្ឋធានី Zurich ប្រទេសស្វីស។
ការបាត់បង់លោកស្រី ប្រៀបបានពិភពលោកបានបាត់ធនធាន និងជាគំរូផ្នែកតន្ត្រី។
ចំណែកលោកនាយករដ្ឋមន្ត្រីនូវវ៉ែលហ្ស៊េឡង់ Chris Hipkins បានហៅការបាត់បង់របស់កំពូលតារា
ចម្រៀងរូបនេះ ថាជាដំណឹងដ៏សោកសៅបំផុត។
តារាចម្រៀង អ្នករាំ រាតាសម្ដែង និងជាអ្នកនិពន្ធមានដើមកំណើតជាជនអាមេរិក កើតក្នុងរដ្ឋធិនណេស៊ី និងរស់នៅក្នុងប្រទេសស្វីស រូបនេះ បានក្លាយជាកំពូលតារាចម្រៀងលំដាប់ពិភពលោក ជាតារាជួរមុខនៃអាល់ប៊ុមបទចម្រៀង Ike & Tina Turner Revue មុនពេលទទួលបានជោគជ័យក្នុងអាជីពសិលប្បៈជាតារាសម្តែងទោល (solo performer)។
ចំណែក អ្នកនាំពាក្យសេតវិមាន លោកស្រី ខារីន ហ្សង់ព្យែ(Karine Jean-Pierre)បាននិយាយកាលពីថ្ងៃពុធថា ការស្លាប់របស់តារាចម្រៀង Tina Turner គឺជាដំណឹងដ៏ក្រៀមក្រំមិនគួរឲ្យជឿ និងជាការបាត់បង់ដ៏ធំធេងសម្រាប់សហគមន៍នានា ដែលស្រឡាញ់គាំទ្រលោកស្រី និងឧស្សាហកម្មតន្ត្រី៕