ដើមឆ្នាំ​២០២៣ ចំនួន​អ្នកស្លាប់​ដោយ​ចរាចរណ៍​ថយចុះ​ជិត ២០០នាក់

2023/05/26 12:34:41 am        119

​ភ្នំពេញ៖ ក្នុង​រយៈពេល ​៤​ខែ​ដើមឆ្នាំ​២០២៣ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២២ ស្ថានភាព​គ្រោះថ្នាក់​ចរាច​រ ណ៍​ត្រូវបាន​កាត់បន្ថយ​ចំនួន​១៥៤​លើក​ស្មើនឹង​១៣%​។ ចំនួន​អ្នកស្លាប់​ថយ​១៨០​នាក់ ស្មើនឹង​២៦% អ្ន ករ​បួស​ថយ​ចំនួន ៣០១​នាក់ ស្មើនឹង​១៨%​។ នេះ​បើតាម​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤ ដែល​រៀប ចំ​ធ្វើ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល នា​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៣​។​

​ក្នុង​ពិធី​នោះដែរ សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​ជាតិ និង​អន្តរជាតិ បណ្ដាញសារព័ត៌មាន ក្រុមហ៊ុន​ឯកជន រោងចក្រ​សហគ្រាស និង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​តាម​ការអំពាវនាវ ឬ​សេចក្តីប្រកាស​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុង​បំណង​ជំរុញ​ការរក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឱ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​។​

​ក្រៅពី​លើកឡើង​បែបនេះ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​មានប្រសាសន៍​ដែរ​ថា កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ និង​គាំទ្រ​ឱ្យ​មានការ​ប្រារព្ធ​ទិវា​សប្ដាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោ ក​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​ច​រាចរណ៍​ដែល​បាន​បង្ក​អន្តរាយ​ដល់​អាយុជីវិត​មនុស្ស ខូចខាត​ទ្រព្យសម្បត្តិ និង​ពេលវេលា​ជាច្រើន​របស់​ឯកជន​និង​សាធារណៈ ព្រមទាំង​បំផុសស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌ ចេះ​យោគយល់​អធ្យាស្រ័យ គោរព​សិទ្ធិ​គ្នា និង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចូលរួម​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​ស្ថិតនៅក្នុង​អត្រា​ទាប​បំផុត​។

​សម្ដេច​បន្តថា ក្នុងស្ថានភាព​ដែល​ប្រទេស​កម្ពុជា​រក្សាបាន​នូវ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ វិស័យសេដ្ឋកិច្ច និង​វិស័យ​គមនាគមន៍​មានការ​រីកចម្រើន​ជា​លំដាប់ ព្រមជាមួយ​កំណើន​យានយន្ត​គ្រប់​ប្រ ភេទ​បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក៏​នៅតែ​កើតមាន​ជា​រៀងរាល់ថ្ងៃ បើទោះបីជា​វា​មាន​កម្រិត​មួយ​ទាប​ជាង​មុន​ក៏ដោយ​។ ហេតុ​ដូច្នេះហើយ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ណែនាំ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​ធ្វើយ៉ាងណា​ទប់ស្កាត់ និង​កាត់បន្ថយ​បញ្ហា​ចរាចរណ៍​នេះ​ឱ្យនៅ​ត្រឹម​ក ម្រិ​ត​ទាប​ជាទីបំផុត​។​

​សម្ដេច ស ខេង ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវ ក៏ដូចជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ សូម​ចូលរួម​គោរព​អនុវត្តតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ​«​ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​» ពោលគឺ​រួមគ្នា​គោរព​អនុវត្ត​ច្បា ប់​ចរាចរណ៍ មិនមែន​ខ្លាច​មន្ត្រីនគរបាល​ចរាច​រណ៍​នោះទេ​៕​

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm