
យុវជនរាប់សិបនាក់នៅក្នុងទីក្រុង ម៉ៃអាមី (Miami) រដ្ឋ ហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក បានចេញតវ៉ា កាលពីថ្ងៃពុធទី២៤ ខែឧសភា ប្រឆាំងនឹងបេក្ខភាពប្រធានាធិបតីឆ្នាំ២០២៤ របស់លោក រ៉ុន ឌីសានទីស (Ron DeSantis' ) អភិបាលរដ្ឋ Florida។
ដោយកាន់ផ្ទាំងបដាក្រុមអ្នកស្រាញ់ភេទដូចគ្នា ឬLGBTQI និងទង់របស់ក្រុមជនជាតិអាមេរិកស្បែកខ្មៅ Black Lives Matter ក្រុមអ្នកតវ៉ា បានប្រមូលផ្ដុំគ្នានៅខាងក្រៅសណ្ឋាគារ Four Seasons ក្នុងទីក្រុងម៉ៃអាមី ជាទីដែល លោក DeSantis កំពុងរៀបចំព្រឹត្តិការណ៍ទទួលការបរិច្ចាគសម្រាប់យុទ្ធនាការបោះឆ្នោត។
លោក DeSantis បាននិយាយកាលពីថ្ងៃពុធថា លោកនឹងស្វែងរកការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខ ប៉ុន្តែ សំឡេងសម្ភាសន៍នៅលើបណ្ដាញសង្គម Twitter មានន័យថានឹងបង្ហាញថាការបោះជំហានរបស់លោកចូលក្នុងការកប្រកួតប្រជែងនេះ ទទួលបានមកវិញនូវភាពច្របូកច្របល់។
ការតវ៉ានេះ ត្រូវបានរៀបចំដោយក្រុមសិទ្ធិមនុស្ស ដែលមានឈ្មោះថាក្រុមអ្នកការពារក្តីស្រមៃ(Dream Defenders)។
គួររម្លឹកថា កាលពីដើមខែនេះ មនុស្សជាង១០នាក់ ត្រូវបានចាប់ខ្លួន ដោយសារសកម្មភាពចេញតវ៉ានៅខាងក្រៅការិយាល័យវិមានកាពីតូលរដ្ឋ Florida របស់លោក DeSantis’៕