ជប៉ុន៖ មន្ត្រីមួយរូបបានប្រាប់សារព័ត៌មាន AFP ថា នគរបាលជប៉ុននៅថ្ងៃសុក្រទី២៦ឧសភានេះបានឃុំខ្លួនជនសង្ស័យម្នាក់ ដែលបានលាក់ខ្លួននៅក្នុងអគារមួយក្រោយការចោទប្រកាន់ថាបានសម្លាប់មនុស្សចំនួន៤នាក់ រួមទាំងមន្ត្រីនគរបាល២នាក់ ក្នុងការវាយប្រហារដោយកាំភ្លើង និងកាំបិត ។
បុរសម្នាក់ដែលត្រូវបានចាប់ឃុំខ្លួននៅខាងក្រៅអគារកសិដ្ឋានជិតទីក្រុង Nakano ក្នុងតំបន់ Nagano ដែលនគរបាលបានបញ្ជាក់ពីការស្លាប់ជនរងគ្រោះទី៤នៅពេលយប់រំលងអាធ្រាត្រ ជាស្រ្តីវ័យចំណាស់ដែល ត្រូវបារកឃើញមានរបួស នៅកន្លែងកើតហេតុហើយក្រោយមកបានប្រកាសថាបានស្លាប់។

អ្នកនាំពាក្យនគរបាលមួយរូប បានប្រាប់សារព័ត៌មាន AFP ថា ជនសង្ស័យត្រូវបានឃុំខ្លួននៅម៉ោងប្រហែល៤និង៣០នាទីព្រឹក។ នេះជាអំពើហិង្សាឧក្រឹដ្ឋកម្មដ៏កម្រនៅក្នុងប្រទេសជប៉ុន ដែលមានអត្រាមនុស្សឃាតកម្រិតទាប និងប្រទេសមួយក្នុងស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលមានច្បាប់ប្រើប្រាស់អាវុធតឹងរ៉ឹងបំផុតក្នុងពិភពលោក។
ទីភ្នាក់ងារសារព័ត៌មាន Kyodo បាននិយាយថា ជនសង្ស័យបានសំងំលាក់ខ្លួនរយៈពេល៤ម៉ោងនៅក្នុងផ្ទះ ដែលជាកម្មសិទ្ធិរបស់ឪពុកគេ ដែលជាអភិបាលក្រុង Nakano។
ជនសង្ស័យ ត្រូវបានចោទប្រកាន់ពីបទចាក់សម្លាប់ជនរងគ្រោះ ដោយប្រើកាំបិតធំ មួយ មុនពេលប្រើកាំភ្លើងបាញ់សត្វ បាញ់ទៅលើស្ត្រីនគរបាល២នាក់ ដែលបានលើកទូរស័ព្ទបន្ទាន់។
សារព័ត៌មាន NHK បាននិយាយដោយសំអាងប្រភពពីនគរបាលថា ក្រោយមកខ្មាន់បានបាញ់ប្រហារដោយអាវុធដែលទំនងជាកាំភ្លើងគ្រាប់ប្រាយទៅលើក្រុមនគរបាលដែលបានទៅដល់កន្លែងកើតហេតុ។
គេពុំបានដឹងទេពីមូលហេតុនៅពីក្រោយការវាយប្រហារនេះទេ៕