រុស៊ី៖ ប្រទេសរុស្ស៊ី និងបេឡារុស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយកំណត់ការដាក់ពង្រាយជាផ្លូវការនៃអាវុធនុយក្លេអ៊ែរតាកទិក នៅលើទឹកសីសម្ព័ន្ធមិត្តរបស់ខ្លួន ទោះបីជាការគ្រប់គ្រងអាវុធនៅតែស្ថិតក្នុងដៃវិមានក្រឹមឡាំងក៏ដោយ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសការដាក់ពង្រាយអាវុធរយៈចម្ងាយខ្លីនៅក្នុងប្រទេសបេឡារុសកាលពីដើមឆ្នាំនេះ ក្នុងសកម្មភាពមួយដែលត្រូវបានមើលឃើញយ៉ាងច្បាស់ថាជាការព្រមានទៅដល់លោកខាងលិច ខណៈដែលប្រទេសនេះបានបង្កើនសកម្មភាពយោធាកាន់តែខ្លាំងសម្រាប់សង្រ្គាមអ៊ុយក្រែន។
នៅពេលអាវុធនឹងត្រូវបានដាក់ពង្រាយដោយពុំបានប្រកាស ប៉ុន្តែ លោក Putin បាននិយាយថា ការសាងសង់ទីតាំងស្តុកអាវុធទាំងនោះនៅក្នុងប្រទេសបេឡារុស នឹងបញ្ចប់រួចរាល់នៅត្រឹមថ្ងៃទី១ខែកក្កដា។
គេក៏ពុំបានដឹងច្បាស់ដែរថា តើនឹងមានអាវុធនុយក្លេអ៊ែរចំនួនប៉ុន្មានត្រូវតម្កល់ទុកនៅក្នុងប្រទេសបេឡារុស។រដ្ឋាភិបាលសហរដ្ឋអាមេរិកជឿថាប្រទេសរុស្ស៊ី មានអាវុធនុយក្លេអ៊ែរតាកទិកប្រមាណ២ពាន់គ្រាប់ រួមទាំងគ្រាប់បែក ដែលត្រូវបានដឹកជញ្ជូនតាមយន្តហោះ ក្បាលគ្រាប់សម្រាប់បំពាក់លើមីស៊ីលរយៈចម្ងាយខ្លី និងគ្រាប់កាំភ្លើងធំ ។
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ឧសភា បានថ្កោលលទោសយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងរបស់រុស្ស៊ីដែលត្រូវដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិកនៅក្នុងប្រទេសបេឡារុស ប៉ុន្តែសហរដ្ឋអាមេរិក មើលពុំឃើញពីការគំរាមកំហែងណាមួយពីនុយក្លេអ៊ែរនេះទេ៕
