រុស្ស៊ីផ្តល់សញ្ញាបញ្ចប់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ក្នុងខែកក្កដា បើការទាមទារមិនត្រូវបានបំពេញ

2023/05/26 04:17:24 pm        355

រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានផ្តល់សញ្ញា កាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើការទាមទារ ដើម្បីឲ្យការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួនមានភាពប្រសើរឡើង មិនត្រូវបានបំពេញទេនោះ ខ្លួននឹងមិនបន្តពេលវេលាឲ្យលើសពីកិច្ចព្រមព្រៀងថ្ងៃទី១៧ ខែកក្កដា ដែលអនុញ្ញាតឲ្យមានការនាំចេញផលិតផលដូចគ្នា ក្នុងសម័យសង្រ្គាមប្រកបដោយសុវត្ថិភាពពីកំពង់ផែសមុទ្រខ្មៅអ៊ុយក្រែនចំនួនបីនោះឡើយ។

នេះជាការគំរាមកំហែង និងការទាមទារដូចគ្នា កាលពីខែមីនា។ ទីក្រុងម៉ូស្គូ បានយល់ព្រមកាលពីសប្តាហ៍មុន សម្រាប់រយៈពេល ៦០ថ្ងៃនៃកិច្ចព្រមព្រៀងនាំចេញសមុទ្រខ្មៅ ដែលដើមឡើយត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ ឬ UN និងប្រទេសទួរគី កាលពីខែកក្កដាឆ្នាំមុន ជាមួយប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដើម្បីប្រឹងប្រែងបន្ធូរបន្ថយវិបត្តិទំនិញសកលដែលកាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារការលុកលុយរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។

គិតចាប់តាំងពីខែមីនាមក រុស្ស៊ីហាក់ដូចជាបានផ្តល់អាទិភាពលើតម្រូវការជាក់លាក់ចំនួនពីរ នោះគឺការចាប់ផ្តើមឡើងវិញនូវបំពង់បង្ហូរប្រេង ដើម្បីបញ្ជូនសារធាតុអាម៉ូនីញាក់រុស្ស៊ីទៅកាន់កំពង់ផែសមុទ្រខ្មៅ Pivdennyi របស់អ៊ុយក្រែន ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក និងតភ្ជាប់ឡើងវិញនូវធនាគារកសិកម្មរបស់រុស្ស៊ី ដែលគេស្គាល់ថា Rosselkhozbank ទៅនឹងបណ្តាញទូទាត់អន្តរជាតិ SWIFT។

ក្រសួងការបរទេសរបស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា៖ «ប្រសិនបើធនាគារ Rosselkhozbank មិនត្រូវបានតភ្ជាប់ជាមួយបណ្ដាញទូទាត់ប្រាក់អន្តរជាតិ SWIFT និងមិនមានភាពប្រសើរឡើងលើការអនុវត្តបញ្ហាប្រព័ន្ធផ្សេងទៀតដែលកំពុងរារាំងដល់ការនាំចេញកសិផលរបស់យើងទេនោះ គំនិតផ្តួចផ្តើមសមុទ្រខ្មៅ ក៏នឹងត្រូវស្វែងរកជម្រើសផ្សេងទៀតផងដែរ»។ 

ធនាគារកសិកម្ម Rosselkhozbank ត្រូវបានកាត់ចេញពីបណ្ដាញទូទាត់ប្រាក់អន្តរជាតិ SWIFT ដោយសហភាពអឺរ៉ុប កាលពីខែមិថុនា ជុំវិញការវាយលុករបស់រុស្ស៊ី។ អ្នកនាំពាក្យសហភាពអឺរ៉ុប បាននិយាយថា ប្លុកនេះមិនបានពិចារណា ក្នុងការផ្ដល់ប្រក្រតីភាពឲ្យធនាគាររុស្ស៊ីឡើងវិញនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm