ម៉ិកស៊ីក ៖ ប្រធានាធិបតីប្រទេសម៉ិកស៊ីក លោក Andres Manuel Lopez Obrador កាលពីថ្ងៃព្រហស្បតិ៍ បានជំ រុញឲ្យអ្នកបោះឆ្នោតអាមេរិកឡាទីន មិនឲ្យគាំទ្រអភិបាលរដ្ឋ Florida លោក Ron DeSantis ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកបន្ទាប់ ដោយចោទប្រកាន់អ្នកនយោបាយគណបក្សសាធារណៈរដ្ឋរូបនេះ ពីការព្យាយាមទទួលបានសន្លឹកឆ្នោតក្នុងការបណ្តេញជនអន្តោប្រវេសន៍។

លោក DeSantis បាននិយាយកាលពីថ្ងៃពុធថា លោកនឹងស្វែងរកការតែងតាំងពីគណបក្សសាធារណៈរដ្ឋនៅឆ្នំា២០២៤ សម្រាប់តំណែងប្រធានាធិបតី និងប្តេជ្ញាសាងសង់របងតាមព្រំដែនប្រទេសម៉ិកស៊ីក ជាការសន្យាធ្វើឡើងជាបន្តបន្ទាប់ដ៏រឹងរុសលើការធ្វើអន្តោប្រវេសន៍ ដែលលោកបាននិយាយថាអំពាវនាវដល់អ្នកបោះឆ្នោតអាមេរិកឡាទីន ដែលចង់បានការអនុវត្តន៍រឹងមាំ។ លោក Lopez Obrador បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលថា គោលនយោបាយដែលមានទាំងអស់របស់លោក DeSantis ជាមួយជនអន្តោប្រវេសន៍ គឺព្រោះតែលោកចង់ក្លាយជាបេក្ខជនគណបក្សសាធារណៈរដ្ឋ។ ខ្ញុំសង្ឃឹមថា ប្រជាជនអាមេរិកឡាទីននៅរដ្ឋ Florida ភ្ញាក់ឡើង ហើយកុំបោះឆ្នោតឲ្យបេក្ខជននេះ។ លោក DeSantis ដែលការពារសន្តិសុខព្រំដែននិងបាននិយាយចំអកដែលគេហៅថាទីក្រុងលាក់បំពួន ជាកន្លែងដែលជនអន្តោប្រវេសន៍អាចស្នាក់នៅបាន បាននិយាយថា លោកនឹងដាក់ការគ្រប់គ្រងតឹងរ៉ឹងលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងកំណត់ការសុំសិទ្ធិជ្រកកោន។ ខណៈមានការសាងសង់របង លោក Lopez Obrador បាននិយាយថាលោក DeSantis នឹងស្វែងរកកម្មវិធីស្រដៀងគ្នាទៅនឹងអំឡុងពេលអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ជាគោលនយោបាយបន្តមួយ ដែលបានបង្ខុំឲ្យអ្នកស្វែងរកសិទ្ធជ្រកកោនឲ្យស្នាក់នៅក្នុងប្រទេសម៉ិកស៊ីក ខណៈរងចាំសវនាការសហរដ្ឋអាមេរិកលើការបញ្ជាក់របស់ពួកគេ។ លោក Lopez Obrador ដែលកាលពីលើកមុន បានព្រមានគណបក្សសាធារណៈរដ្ឋកុំឲ្យដាក់គោលដៅលើជនអន្តោប្រវេសន៍ដើម្បីកេងចំណេញខាងនយោបាយ បាននិយាយវាយប្រហារលើលោក trump នៅពេលចាប់ ផ្តើមរដ្ឋបាលអតីតប្រធានាធិបតីរូបនេះចំពោះគោលនយោបាយអន្តោប្រវេសន៍របស់លោក។