សម្តេចតេជោ ហ៊ុន សែន៖ រោងចក្រសហគ្រាសទាំងអស់ត្រូវក្លាយទៅជាសហគមន៍សុខសាន្ត

2023/05/26 05:15:44 pm        360

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រោងចក្រសហគ្រាសទាំងអស់ ត្រូវក្លាយទៅជាសហគមន៍សុខសាន្តមួយ។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍អំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញទៅជួបសំណេះសំណាលជាមួយកម្មករ និយោជិត មកពីរោងចក្រចំនួន៣ គឺរោងចក្រម៉ាវ៉ល ហ្គាមិន (Marvel Garment), រោងចក្រ រ៉ុងវីន ហ្គាមិន(Rong wing Garment )និងរោង ចក្រដាគ្វានថេកស្ថាយ ខេមបូឌា (DNQIAN TEXTILE CAMBODIA) ដែលមានទីតាំងនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ សរុបជិត២ម៉ឺននាក់ នាព្រឹកថ្ងៃទី២៦ ខែឧសភានេះ។

សម្តេច មានប្រសាសន៍លើកឡើងថា វត្តមានរបស់សម្តេចជាថ្មីម្តងទៀតនេះ ដើម្បីពិនិត្យមើលពី​វឌ្ឍនភាព​ និងដោះស្រាយបន្តដើម្បីផ្តល់ផលប្រយោជន៍ជូនកម្មករ និយោជិត ​និងបានអំពាវនាវឱ្យយោជក​ និងកម្មករត្រូវសាមគ្គីយោគយល់​អាធ្យាស្រ័យគ្នា ដើម្បីឱ្យរោងចក្រសហគ្រាស​ទាំងអស់​ត្រូវក្លាយទៅជាសហគមន៍សុខសាន្តមួយ។

សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ម្ចាស់រោងចក្រទាំងអស់ជៀសវាងការ​ចិញ្ចឹម​ទំនាស់ បើសិនជា​មានទំនាស់អ្វីជាមួយកម្មករត្រូវព្យាយាមដោះស្រាយឱ្យបានឆាប់រហ័ស ដោយមានកិច្ច​សហការ​រវាង​សហជីព និងក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមជំរាបជូនថា វត្តមានរបស់សម្តេចតេជោ ជួបជាមួយកម្មករ និយោជិតនៅតំបន់សេដ្ឋកិច្ច​ពិសេស​នាថ្ងៃនេះ ជាលើកទី ឮ៦ហើយ ។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នេះគឺមានទំហំ​ផ្ទៃដីជាង ៣៥០ហិកតា មានទុនវិនិយោគ ៧៤៥លានដុល្លារអាមេរិក បច្ចុប្បន្នមាន​រោងចក្រ​សរុប៩៨កំពុងដំណើរការ ក្នុងនោះមានអ្នកវិនិយោគទុនមកពីប្រទេសជប៉ុន៤០រោងចក្រ ប្រទេសចិន៣០រោងចក្រ ប្រទេសថៃ៦រោងចក្រ ម៉ាឡេស៊ី៤រោងចក្រ សិង្ហបុរី៤ សហរដ្ឋអាមេរិក៣ កម្ពុជា៣ អូស្ត្រាលី២ ហូឡង់២ កូរ៉េខាងត្បូង១ ហ្វីលីពីន១ ស៊ុយអែត១ និងវៀតណាម១ បាន​ប្រើប្រាស់​កម្មករ និយោជិតសរុបប្រមាណជាង ៤ម៉ឺននាក់ ដោយមានទំហំទឹកប្រាក់នាំចេញ​បានកើនឡើងដល់ជាង ៩៧៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm