ពិពិធកម្មទីផ្សារ ធ្វើឱ្យការនាំចេញរបស់កម្ពុជា រក្សាបានកំណើនជាវិជ្ជមាន

2023/05/26 05:51:17 pm        348

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ការធ្វើពិពិធកម្មទីផ្សារ បានជួយរក្សាការនាំចេញមានកំណើន បើទោះសេដ្ឋកិច្ចសកលបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសធំៗ ដែលជាទីផ្សារសំខាន់សម្រាប់ទំនិញរបស់កម្ពុជា នាំចេញទៅថយចុះ។

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសមួយចំនួនធ្លាក់ចុះដោយសារ ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកធ្លាក់ចុះ ប៉ុន្តែការនាំចេញទៅទីផ្សារប្រទេសផ្សេងទៀត មាន​និន្នាការ​កើនឡើង ដែលជំនួសឱ្យគ្នាទៅវិញទៅមក។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បញ្ហារបស់យើងមិនមែនពឹងពាក់លើផ្សារមួយ​ឬពីរទេ យើងពឹងពាក់លើផ្សារច្រើន។ បើទោះបីជាកន្លែងខ្លះមាន ហានិភ័យទាក់ទិននឹងការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ចរបស់ប្រទេសគេ ការនាំចេញរបស់ប្រទេសយើងចំពោះប្រទេសនោះ មានការថមថយ ប៉ុន្តែយើងបែរជាកើននៅកន្លែងផ្សេងទៅវិញ។ ដូច្នេះហើយបានអត្រានៃការនាំចេញ ក៏វាមិនថមថយ​ទេ ព្រោះស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោកនេះ វាមានប្រទេសនេះឡើង ប្រទេសនោះចុះ”។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជានាំចេញទំនិញមានទំហំទឹកប្រាក់​ប្រមាណជាង ៧ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៣នេះ ធ្លាក់ចុះ៥ភាគរយ ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ជិត៨ពាន់លានដុល្លារ៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
2026/10/01 08:02:46 pm        1
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
2026/10/01 07:46:16 pm        1
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
2026/10/01 07:37:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់

2026/10/01 08:02:46 pm
​ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
2026/10/01 07:46:16 pm
​ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
2026/10/01 07:37:22 pm
​រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
2026/10/01 07:08:24 pm
​ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
2026/10/01 07:02:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/01 10:03:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/01 06:28:48 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/01 08:07:59 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm