គុយបានិយាយថា ពុំមានការស្តារឡើងវិញឆាប់នោះទេ ខណៈវិបត្តិសេដ្ឋកិច្ចនៅបន្ត

2023/05/26 07:05:47 pm        397

គុយបា៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពុំមានការស្តារឡើងវិញឆាប់ៗទេ សម្រាប់សេដ្ឋកិច្ចដែលកំពុងរង្គោះរង្គើររបស់ប្រទេសគុយបា ខណៈអតិផរណា កង្វះខាតប្រេងឥន្ធនៈ ការធ្លាក់ចុះផលិតផលកសិកម្ម និងវិបត្តិសាច់ប្រាក់នៅតែបន្ត និងបន្តឲ្យមានភាពមិនពេញចិត្តក្នុងប្រទេសដីកោះរបបកុម្មុនីសមួយនេះ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចលោក Alejandro Gil ដែលធ្វើបទបង្ហាញរយៈពេល១ម៉ោង នៅមុខសមាជិកសជ្រើសតាំងថ្មី បាននិយាយថាមានប្រាក់បរទេសតិចតួចប៉ុណ្ណោះនៅលើកោះនេះក្នុងការចំណាយសម្រាប់ប្រេងឥន្ធនៈ ការនាំចូលផលិតផលកសិកម្ម និងអាហារតាមតម្រូវការមានន័យថា ប្រទេសគុយបា នឹងបង្កើនការលុបចោលនូវអ្វីដែលប្រទេសនេះអាចផលិតបាននៅក្នុងស្រុក។ លោក Gil បានប្រាប់សភាថា ប្រសិនបើយើងពុំអាចផលិតវាបាន យើងនឹងពុំមានផលិតផលនេះទេ ដោយនិយាយសំដៅជាពិសេសផលិតផលស្បៀងអាហារមួយចំនួន និងកំពុងជំរុញឲ្យសមាជិកសភា និងក្រុងនានា ដាក់ការជំរុញជាថ្មីលើផលិតផលកសិកម្មនៅឆ្នាំនេះ និងឆ្នាំក្រោយ។ វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅក្នុងប្រទេសគុយបា ក្នុងចំណោមភាពធ្ងន់ធ្ងរបំផុត ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៥៩ របស់លោក Fidel Castro បាននាំទៅរកកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ និងបានរួមចំណែករុញឲ្យមានការចាកចេញច្រើនបំផុតនៃជនអន្តោប្រវេសន៍ទៅភាគខាងជើងទៅកាន់សហរដហរដ្ឋអាមេរិក។ លោក Gil និយាយថា វិស័យទេសចរណ៍ ធ្លាប់ជាវិស័យជំរុញសំខាន់មួយនៃអត្រាប្តូរប្រាក់បរទេសដែលត្រូវការចាំបាច់បំផុត បានព្យាយាមជំរុញឲ្យងើបឡើងវិញ ដោយចំនួនអ្នកទេសចរនៅចន្លោះខែមករា និងខែមេសានៅឆ្នំានេះមានត្រឹមតែពាក់កណ្តាលបើគិតពីរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

ប្រទេសគុយបា បានដាក់កំហុសលើការហាមឃាត់ពាណិជ្ជកម្មសហរដ្ឋអាមេរិកសម័យកាលសង្គ្រាមត្រជាក់សម្រាប់ឧបសគ្គជាច្រើនរបស់ខ្លួន ទោះបីជាមន្ត្រីជាន់ខ្ពស់បានបង្កើនការអំពាវនាវដល់ប្រជាជនគុយបាឲ្យស្វែងរកវិធីថ្មីៗដើម្បីជំនះការដាក់ទណ្ឌកម្មក៏ដោយ៕

អត្ថបទដែលទាក់ទង

គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា
2026/09/10 05:51:42 pm        1
សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល
2026/09/10 05:27:25 pm        1
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
2026/09/10 05:17:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីមីយ៉ាន់ម៉ា ឯកឧត្តម មីន អោង ឡាំង អញ្ជើញមកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ

2026/09/11 11:51:38 am
​វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយក​ព្រឹត្តិការណ៍​កីឡាវាយកូន​ហ្គោល​លំដាប់​ពិភពលោកធំ​ៗចំនួនពីរ ២សប្តាហ៍ជាប់គ្នាមកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយ​ប្រាក់​រង្វាន់​សរុប ១.៤៥ លានដុល្លារអាមេរិក
2026/09/11 11:32:33 am
​បេសកជនUN៖ ប្រទេសយេម៉ែន ប្រឈមហានិភ័យខ្ពស់នៃសង្គ្រាមទ្រង់ទ្រាយធំចាប់តាំងពីបទឈប់បាញ់ឆ្នាំ២០២២
2026/09/11 11:29:48 am
​អ៊ីស្រាអែល ចាប់ខ្លួនពលរដ្ឋប៉ាឡេស្ទីន១០០នាក់ ក្នុងពេលមួយសប្តាហ៍ ខណៈការសម្លាប់រង្គាលជនស៊ីវិលនៅ West Bank នៅបន្ត
2026/09/11 11:28:36 am
​លោក Carney៖ កាណាដា ព្រមព្រៀងលើកញ្ចប់ជំនួយការពារដែនអាកាស៣៥០លានដុល្លារកាណាដាសម្រាប់អ៊ុយក្រែន
2026/09/11 11:26:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/10 02:40:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/10 06:58:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/10 07:02:33 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm