ធនាគារ First Republic៖ ម្ចាស់ថ្មី JP Morgan នឹងកាត់ការងារចំនួន១ពាន់ការងារ

2023/05/26 07:20:32 pm        273

អាមេរិក៖ ធនាគារ JP Morgan Chase នឹងកាត់ការងារនៅធនាគារផ្តល់ប្រាក់កម្ចី First Republic របស់សហរដ្ឋអាមេរិក បន្ទាប់ពីបានទិញក្រុមហ៊ុននេះនៅក្នុងខែនេះ។ 

ប្រព័ន្ធផ្សព្វផ្សាយ BBC បាននិយាយថា តួនាទីប្រមាណ១ពាន់កន្លែង ឬ ១៥ ភាគរយនៃកម្លាំងការងាររបស់ធនាគារ First Republic នឹងត្រូវកាត់ចេញ។ នៅសប្តាហ៍នេះផងដែរ ធនាគារ First Citizens ដែលបានទិញអង្គភាពផ្តល់ប្រាក់កម្ចីដែលជួបបញ្ហាមួយផ្សេងទៀតរបស់សហរដ្ឋអាមេរិក បានប្រកាសពីការកាត់ការងារផងដែរ។ 

កាលពីដើមឆ្នាំនេះ មានបញ្ហាជាច្រើន នៅក្នុងធនាគារប្រចាំតំបន់របស់សហរដ្ឋអាមេរិក ដែលបានបង្កការព្រួយបារម្ភអំពីវិបត្តិដែលអាចរាលដាលបន្ថែមទៀត។ ធនាគារ JP Morgan បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងកាត់តួនាទីជាច្រើន ដែលកាន់កាប់ដោយបុគ្គលិកនៅធនាគារមានមូលដ្ឋាននៅទីក្រុង San Francisco ប៉ុន្តែពុំទាន់បានដាក់តួលេខលើការបាត់បង់ការងារនោះទេ។ 

បុគ្គលិកដែលរងផលប៉ះពាល់ នឹងទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍សម្រាប់រយៈពេល៦០ថ្ងៃ រួមជាមួយកញ្ចប់ដែលរួមមានការបង់ប្រាក់សរុប និងអត្ថប្រយោជន៍ផ្សេងទៀត។ 

ធនាគារ JP Morgan បាននិយាយថា ខ្លួននឹងជួយពួកគេ ដោយការស្វែងរកតួនាទីថ្មីនៅក្នុងនិងក្រៅក្រុមហ៊ុន៕

អត្ថបទដែលទាក់ទង

លោក Lavrov បញ្ជាក់​ថា លទ្ធផលនៃជម្លោះនៅអ៊ុយក្រែន នឹងកំណត់តួនាទីអនាគតរបស់ទីក្រុងមូស្គូ
2026/07/29 07:19:24 pm        18
ភាគអាគ្នេយ៍កូរ៉េខាងត្បូង មាន​សីតុណ្ហភាពខ្ពស់បំផុត ក្នុងរយៈពេល ១២២ឆ្នាំ
2026/07/29 07:12:32 pm        27
ប្រភព៖ មេបញ្ជាការអាមេរិក ព្រមានកងទ័ពថា វីដេអូរបស់ពួកគេ ជួយដល់​អ៊ីរ៉ង់កំណត់គោល​ដៅ​
2026/07/29 07:11:00 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Lavrov បញ្ជាក់​ថា លទ្ធផលនៃជម្លោះនៅអ៊ុយក្រែន នឹងកំណត់តួនាទីអនាគតរបស់ទីក្រុងមូស្គូ

2026/07/29 07:19:24 pm
​ភាគអាគ្នេយ៍កូរ៉េខាងត្បូង មាន​សីតុណ្ហភាពខ្ពស់បំផុត ក្នុងរយៈពេល ១២២ឆ្នាំ
2026/07/29 07:12:32 pm
​ប្រភព៖ មេបញ្ជាការអាមេរិក ព្រមានកងទ័ពថា វីដេអូរបស់ពួកគេ ជួយដល់​អ៊ីរ៉ង់កំណត់គោល​ដៅ​
2026/07/29 07:11:00 pm
​ក្រុម​ហ៊ុន BMW នឹងបញ្ឈប់បុគ្គលិកចំនួន ៨.០០០នាក់ ភាគច្រើន នៅអាល្លឺម៉ង់​
2026/07/29 07:09:14 pm
​ចិនជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹង នៅសមុទ្រក្រហម
2026/07/29 07:07:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/29 05:35:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm