អាជ្ញាធរ​មានសមត្ថកិច្ចជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

2023/05/26 01:01:05 pm        254

ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់លើវិស័យសន្តិសុខជាតិ។

រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុក ដាក់លើវិស័យសន្តិសុខជាតិយ៉ាងខ្លាំង ដោយបានបង្កើតឲ្យមានគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីឲ្យថ្នាក់ក្រោមជាតិអនុវត្ត សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់​នៅដោយគ្មាន​ភាពភ័យខ្លាច ។ មិនត្រឹមតែប៉ុណ្ណោះទេ រាជរដ្ឋាភិបាល​បានបង្កើតឲ្យមាន​ការប្រឡងប្រណាំង និងផ្តល់រង្វាន់លើកទឹកចិត្តចំពោះមូលដ្ឋាន​ណាដែលអនុវត្ត​គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះបានល្អជាងគេផងដែរ។

នេះជាការលើកឡើងរបស់ ឯកឧត្ដម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងឱកាសដែល​ឯកឧត្ដមអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្ដមសន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព​ទាំង៧ចំណុចឲ្យកាន់តែល្អប្រសើរ ជាមួយនិងការគៀងគរឲ្យមានការចូលរួម​អនុវត្តពីគ្រប់មជ្ឈដ្ឋាន ​ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តគោលនយោបាយនេះ អនុវត្តទៅកាន់តែល្អប្រសើរ បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។

ឯកឧត្ដម សន្តិបណ្ឌិត ខៀវ សុភ័គ បានបន្ថែមថា កងកម្លាំង និងអាជ្ញាធរនេះ​ហើយ​ជាអ្នករួមចំណែកយ៉ាងពិតប្រាកដ ក្នុងការធ្វើឲ្យប្រទេសជាតិ ដែលដើរចេញពី​ចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះ ។

ឯកឧត្ដមបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកស្វែងរកសន្តិភាព ដោយបានធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាពពេញផ្ទៃប្រទេស ក្រោយពីខកខានជាង៥០០ឆ្នាំមកហើយ។

លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា វិស័យសន្តិសុខជាតិ ជាវិស័យអាទិភាពមួយដ៏សំខាន់ ពីព្រោះថាវិស័យនេះ គឺជាឆ្អឹងខ្នងសម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមទាំងការអភិវឌ្ឍវិស័យដទៃទៀត ស្របតាមកម្មវិធី​នយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ។

លោកបន្តថា ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញបាន​បន្ត​ចាត់តាំងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ ជាពិសេសក្នុង​អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងការធ្វើជាម្ចាស់ផ្ទះរៀប​ចំព្រឹត្តិការណ៍​កីឡា ស៊ីហ្គេម លើកទី៣២ ដែលទើបកន្លងផុតទៅថ្មីៗនេះ ប្រកបដោយបរិយាកាស​សប្បាយរីករាយ អធិកអធម និងពោរពេញដោយក្តីមោទនភាពបំផុត។

ជាមួយគ្នានេះ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ទោះបីចំនួនបទល្មើសព្រហ្មទណ្ឌ​ដែល​បានកើតមានក្នុងរាជធានីភ្នំពេញ មានការកើនឡើង ១៤៤ លើ ១៣៣លើក ក៏គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាប​បទល្មើសទាំងនេះ សរុបចំនួន ១២២ ករណី ស្មើនឹង ៨៤,៧២%។

គួរបញ្ជាក់ថា គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពចំនួន៧ចំណុច​នេះរួមមាន ១. ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកប​ដោយ​គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣. មាន​សណ្តាប់ធ្នាប់​សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សា​ក្នុងគ្រួសារ និងក្មេងទំនើង ៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ​ប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦. មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ និង៧. ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ក្នុងខែដំបូងឆ្នាំ២០២៦ កម្ពុជាបន្តបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បី​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយគ្មានការលើកលែងឡើយ
2026/02/05 03:45:33 pm        1
ក្រសួងការពារជាតិកម្ពុជា ប្រកាសបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃ ក្នុងបំណងបំភាន់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍តាមបណ្តោយព្រំដែនមានភាពតានតឹង
2026/02/05 01:43:17 pm        1
ជន​បរទេស​សរុប ២៨៩នាក់​ទៀត ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា!
2026/02/05 01:37:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនជាតិភាគតិចហិណ្ឌូនៅបង់ក្លាដែស មានការភ័យខ្លាច ស្របពេលការវាយប្រហារ កំពុងកើនឡើង

2026/02/05 04:06:10 pm
​មានសំណួរជាច្រើន បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ង់ចេញផ្សាយបញ្ជីជនរងគ្រោះក្នុងការសម្លាប់អ្នកតវ៉ា
2026/02/05 03:58:54 pm
​ក្នុងខែដំបូងឆ្នាំ២០២៦ កម្ពុជាបន្តបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បី​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយគ្មានការលើកលែងឡើយ
2026/02/05 03:45:33 pm
​UN ព្រមានអំពីការដួលរលំផ្នែកមនុស្សធម៌នៅគុយបា ខណៈអាមេរិកព្យាយាមរារាំងការផ្គត់ផ្គង់ប្រេង
2026/02/05 03:42:58 pm
​ស៊ីរី និងរុស្ស៊ី ពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការយោធា
2026/02/05 03:20:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/04 01:30:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/01 05:01:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/04 07:46:32 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/04 11:00:14 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am