ចាប់ពីខែសីហា រដ្ឋចាប់ផ្ដើមឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយបង្កើនប្រាក់ទ្វេដង

2023/05/26 08:35:49 pm        385

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ចាប់ពីខែសីហា ឆ្នាំ២០២៣ តទៅការអនុវត្តគោលនយោបាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនឹងកើនឡើងទ្វេដង គឺកើនឡើងពី ៤ម៉ឺនទៅ ៨ម៉ឺនរៀលសម្រាប់ស្រ្ដីមានផ្ទៃ ១នាក់ ដែលទទួលបាននាអំឡុងពេលទៅពិនិត្យសុខភាពក្នុង១លើកៗ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញជិត ២ ​ម៉ឺននាក់​នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ នេះ។

សម្ដេចតេជោ បញ្ជាក់ថា កន្លងទៅទាក់ទងនឹងវិសាលភាពទាក់ទងនឹងការគាំពារសង្គមទៅលើ​ស្រ្តីមាន​ផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ដូច្នេះរាជរដ្ឋាភិបាលសម្រេចឱ្យអនុវត្តកម្មវិធីនេះ​ទៅលើស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំទាំងអស់ដែលជាកម្មការិនី។ ដូច្នេះវិសាលភាព​នៃការអនុវត្តកន្លងទៅភាគច្រើនអនុវត្តទៅលើកម្មការិនីនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកក្រីក្រ។ ប៉ុន្ដែឥឡូវចាប់ពីពេលនេះទៅ គឺរាជរដ្ឋាភិបាលបានចាប់ផ្ដើមអនុវត្តចំពោះកម្មការិនី​នៅ​តាមរោងចក្រ​សហគ្រាសដែលនឹងទទួលបានផលប្រយោជន៍ពីការចាប់ផ្ដើមមានផ្ទៃពោះរហូតកូនមានអាយុ ២ ឆ្នាំដូចគ្នាដែលត្រូវពង្រីកវិសាលភាពបន្ថែមទៀត។

សម្ដេចតេជោ បញ្ជាក់ថា នេះជាគោលនយោបាយចាស់ ប៉ុន្ដែពង្រីកសកម្មភាពថ្មី ដោយចាប់ផ្ដើម​អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ​ និងកុមារអាយុក្រោម ២ឆ្នាំ សម្រាប់កម្មការិនី​នៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត ​ដោយរាជរដ្ឋាភិបាលត្រូវបង្កើនថវិកាប្រមាណ ១៣ លាន​ដុល្លារ​បន្ថែមទៀតក្នុង១ឆ្នាំទៅលើថវិកាចាស់ដែលត្រូវចំណាយលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ៕

អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ប្រមុខការពារជាតិ អញ្ជើញចុះពិនិត្យទីតាំងរៀបចំ ពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងស្ថានភាពទូទៅនៅតំបន់ចុងឃ្នាស់ និងតំបន់កំពង់ភ្លុក
2026/11/02 04:28:37 pm        1
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីចម្រើនព្រះបរិត្ត បុណ្យកឋិនទានមហាសាមគ្គី នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
2026/11/02 04:28:07 pm        1
កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
2026/11/02 04:22:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិបត្តិរដ្ឋាភិបាលបែលហ្ស៊ិក កំពុង​លេច​ឡើង ខណៈការចរចាថវិកាដួល​រលំ​

2026/11/02 06:09:11 pm
​ក្រុមអ្នកគាំទ្ររបបរាជានិយមថៃ វាយ​មេដឹកនាំ​ពលករអន្តោរប្រវេសន៍មីយ៉ាន់ម៉ា​​ នៅមុខការិយាល័យ UN ក្នុងក្រុងបាងកក
2026/11/02 05:29:37 pm
​ប្រភព៖ ជប៉ុនពិចារណាផែនការចំណាយលើវិស័យការពារជាតិ ៥០០ពាន់លានដុល្លារ នៅ ៥ឆ្នាំបន្ទាប់​
2026/11/02 05:27:58 pm
​មានការផ្លាស់ប្តូរសារជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មន្ត្រីអ៊ីរ៉ង់នៅទីក្រុងដូហា
2026/11/02 05:20:51 pm
​មន្ត្រី៖ មនុស្ស ៩នាក់ ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះឯកជន Learjet នៅភាគខាងត្បូងរដ្ឋ Florida
2026/11/02 05:05:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/01 11:58:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 12:39:50 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm