ច្បាប់សារពើពន្ធថ្មីគ្មានការដាក់បន្ទុក ឬការដំឡើងនូវអត្រាពន្ធ ដល់អ្នកជាប់ពន្ធឡើយ

2023/05/26 03:15:23 pm        349

ភ្នំពេញ៖ ការធ្វើទំនើបកម្មនៃច្បាប់ស្តីពីសារពើពន្ធថ្មី គ្មានធ្វើឲ្យប៉ះពាល់ ឬការដាក់បន្ទុកបន្ថែម និងគ្មានការដំឡើងនូវអត្រាពន្ធដល់អ្នកជាប់ពន្ធនោះឡើយ ពោលគឺការដាក់ឲ្យប្រើប្រាស់ច្បាប់ថ្មី នេះជាការឆ្លើយតបទៅនិងការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច និងការរីកចម្រើនវិស័យឌីជីថល ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក​ដ្ឋាន​ពន្ធដារ លើកឡើងក្នុង កម្មវិធីផ្សាយពិសេស ច្បាប់ស្តីពីសារពើពន្ធ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នេះថា ច្បាប់ស្តីពីសារពើពន្ធថ្មី បានផ្តួចផ្តើមឡើងដោយ​ អគ្គនាយកដ្ឋានពន្ធដារ ចាប់តាំងពីឆ្នាំ២០១៥ ដោយបានបង្កើតជាក្រុមការងារ ​នៅក្នុងកម្រិតអគ្គនាយកដ្ឋានពន្ធដារ ដើម្បីប្រមូលធាតុ ចូល នៃការធ្វើបច្ចុប្បន្នភាពឡើងវិញ ឲ្យស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសឆ្លើយតបនិងការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច និង ការរីកចម្រើនវិស័យឌីជីថល ស្ថិតក្រោម​គោលការណ៍​កំណែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម បន្តថា ចំពោះការធ្វើទំនើបកម្មនេះ សេចក្តីព្រាយច្បាប់ស្តីពីសារពើពន្ធថ្មីនេះ គឺមិន​បានដំឡើងអត្រាពន្ធនោះទេ ពោលគឺនៅដ៏ដែល និងខ្លឹមសារមួយធំក៏នៅដ៏ដែលផងដែរ ដោយគ្រាន់​តែកែតម្រូវនូវពាក្យពេជន៍មួយចំនួនឲ្យសមស្រប ឲ្យមានសុគតិភាពទៅនិងច្បាប់ដ៏ទែ ទៀត ដូចជាច្បាប់ព្រហ្មទណ្ឌ ​ជាពិសេសច្បាប់ស្តីពីការវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា មានភាពប្រទាក់ក្រឡា ​ស៊ីចង្វាក់ និងគ្រប់ ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង​នៃសេដ្ឋកិច្ចជាតិ តំបន់និងពិភពលោក ។

សូមបញ្ជាក់ថា ច្បាប់ស្តីពីសារពើពន្ធថ្មីនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខា ដាក់ ឲ្យប្រើប្រាស់ នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៣ ដោយច្បាប់ថ្មីនេះ កំណត់អំពីវិធាន នីតិវិធី និងលក្ខខណ្ឌ ព្រមទាំងប្រមូលផ្តុំនូវ បទប្បញ្ញាត្តិស្តីពី​ពន្ធដារ ក្នុងគោលបំណងដើម្បីគ្រប់គ្រងការប្រមូលពន្ធអាករ សម្រាប់ជាគុណប្រយោជន៍​ដល់​ថវិការដ្ឋ ដោយច្បាប់នេះ ក៏មានវិសាលភាព អនុវត្តលើការគ្រប់គ្រង់ប្រមូលពន្ធអាករគ្រប់ប្រភេទ ដែលបានចែងនៅក្នុងច្បាប់ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវ​ពង្រឹង​គុណភាព​ ប្រសិទ្ធភាព ការថែទាំសុខភាពជូនប្រជាជន ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន
2025/06/17 11:00:30 am        1
សម្តេច ម៉ែន សំអន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ខេត្តត្បូងឃ្មុំ
2025/06/17 10:45:10 am        1
សម្តេចតេជោ ណែនាំឲ្យបងប្អូនដែលបានភ្ជាប់ Channel Telegram សមាគម​អតីត​យុទ្ធជន​រួច​ហើយ​គួរ​ប្រាប់​អ្នក​ដទៃ​ឲ្យ​ភ្ជាប់ឆាណែលនេះបន្ថែមទៀត ដើម្បីទទួលបានព័ត៌មាន
2025/06/17 08:57:07 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិក និងអង់គ្លេស ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែការនាំចូលដែកថែបនៅកំពុងចរចា

2025/06/17 11:05:17 am
​អ្នកដំណើររាប់ម៉ឺននាក់ជាប់គាំង ខណៈដែនអាកាសត្រូវបិទទូទាំងមជ្ឈិមបូព៌ា ជុំវិញជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់
2025/06/17 11:01:38 am
​រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវ​ពង្រឹង​គុណភាព​ ប្រសិទ្ធភាព ការថែទាំសុខភាពជូនប្រជាជន ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន
2025/06/17 11:00:30 am
​លោក Netanyahu និយាយថា មានតែការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ទេ ទើបអាចបញ្ចប់ជម្លោះបាន
2025/06/17 10:55:03 am
​លោក Trump នឹងចាកចេញពីកិច្ចប្រជុំកំពូល G7 មុនគេ ដោយសារស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា
2025/06/17 10:52:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/16 03:45:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/15 02:21:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/15 09:54:02 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/09 08:34:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am