តារាចម្រៀងស្រី Beyoncé ដឹកនាំតារាល្បីគោរពវិញ្ញាណក្ខន្ធកំពូលតារាចម្រៀងជើងចាស់Tina Turner អមជាមួយនឹងពាក្យថា «រាជិនីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកគ្មានថ្ងៃភ្លេច​»

2023/05/26 11:23:42 pm        288

​ពិធី​គោរព​វិញ្ញាណក្ខន្ធ កំពុង​ធ្វើឡើង​នៅ​ជុំវិញ​ពិភពលោក ចំពោះ​វីរនារី​ផ្នែក​តន្ត្រី លោកស្រី Tina Tuner បន្ទាប់ពី​តារាចម្រៀង​រូបនេះ បានទទួល​មរណភាព ក្នុង​វ័យ​៨៣​ឆ្នាំ ក្រោយពី​មាន​ជំងឺ ក្នុង​រយៈពេល​ដ៏​យូរ​។​

​កំពូល​តារាចម្រៀង​ស្រី Turner ដែលមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​តាមរយៈ​បទ​ចម្រៀង​ជាច្រើន​រួមមាន​បទ ដែលមាន​ចំណងជើង​ថា «Proud Mary» និង «The Best» បាន​លាចាក​លោក​នេះ ដោយ​ជរាពាធ នៅឯ​គេហដ្ឋាន​របស់លោក​ស្រី ក្នុង​ក្រុង Kusnacht ក្បែរ​ទីក្រុង Zurich ប្រទេស​ស្វី​ស កាលពី​ថ្ងៃ​ពុធ​។​

​ក្នុង​អាជីព​មាន​រយៈពេល​ជាង ៦០​ឆ្នាំ តារាចម្រៀង​ជនជាតិ​អាមេរិក​-​សញ្ជាតិ​ស្វី​សរូប​នេះ បានឈ្នះ​ពានរង្វាន់ Grammy ចំនួន​៨ ដែលមាន​ការប្រកួតប្រជែង និង​ទទួលបាន​ផ្កាយ​ទាំង​នៅលើ​កម្រាល​កិត្តិយស Hollywood Walk of Fame និង St Louis Walk of Fame ។​

​បន្ទាប់ពី​មានការ​ប្រកាស​ពី​មរណភាព​របស់​តារាចម្រៀង Turner កាលពី​ល្ងាច​ថ្ងៃ​ពុធ តន្ត្រីករ តារា​សម្ដែង និង​តារា​ល្បីៗ​ផ្សេងទៀត បានចាប់ផ្តើម​ធ្វើការ​គោរព​វិញ្ញាណក្ខន្ធ ចំពោះ​តារាចម្រៀង ដែល​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា ជា​រាជិនី​នៃ​តន្ត្រី​រ៉ុ​ក​ខិ​ន​រ៉ូ​ល (Queen of Rock and Roll)​។​

​ការចូលរួម​រំលែក​ទុក្ខ មាន​តារា​នាំមុខ​របស់​ក្រុម Rolling Stones លោក Sir Mick Jagger ដែល​បាន​ច្រៀង​រួមគ្នា​ជាមួយ​លោកស្រី Turner អំឡុង​ការប្រគុំ​តន្ត្រី​កម្មវិធី Live Aid ក្នុង​ឆ្នាំ​១៩៨៥​។ គាត់​បាន​សម្តែង​ការ​សោកសៅ ចំពោះ​ដំណឹង​នៃ​មរណភាព​របស់លោក​ស្រី នៅលើ​បណ្ដាញ​សង្គម Instagram ដោយ​សរសេរថា​៖ «​ខ្ញុំ​ពិតជា​សោកស្ដាយ​ណាស់ ចំពោះ​ការបា​t​បង់​មិត្ត​ដ៏​ល្អ​បំផុត​របស់ខ្ញុំ​គឺ Tina Turner»​។​

​ក្នុងចំណោម​តារា​ជួរមុខ​ទាំងអស់នោះ តារាចម្រៀង​ស្រី​ដ៏​ល្បីល្បាញ Beyoncé បាន​ឧទ្ទិស​សារ​ជាពិសេស​ដល់​អ្នក​រួម​អាជីព​រៀមច្បង លោកស្រី Turner ដោយ​ការសរសេរ​រៀបរាប់ថា​៖ «​រាជិនី​ជាទី​ស្រឡាញ់​របស់ខ្ញុំ ខ្ញុំ​ស្រឡាញ់​គ្មាន​ថ្ងៃ​ភ្លេច​ទេ​។ ខ្ញុំ​មាន​សេចក្ដី​ដឹងគុណ​យ៉ាង​ធំធេង ចំពោះ​គំនិត​ជំរុញ​ទឹកចិត្ត​របស់​អ្នក និង​គ្រប់​មធ្យោបាយ​ដែល​អ្នក​បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​គ្រប់គ្នា​»​។​

​សារ​នៅ​គេហទំព័រ​ផ្លូវការ​របស់​អ្នកចម្រៀង Beyoncé បាន​បន្ថែមថា​៖ «​អ្នក​គឺជា​មនុស្ស ដែលមាន​ភាពរឹងមាំ និង​អត់ធន់​។ អ្នក​គឺ​តំណាង​ឲ្យ​អំណាច និង​មហិច្ឆតា​។ យើងទាំងអស់គ្នា ពិតជា​មានសំណាង​ណាស់ ដែល​បានឃើញ​នូវ​សន្ដាន​ចិត្ត​ដ៏​ល្អ និង​ស្មារតី​ដ៏​ក្លៀវក្លា​របស់​អ្នក ដែល​នឹង​ស្ថិតនៅ​ជា​រៀងរហូត​»៕​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm