
ក្រុមសេដ្ឋវិទូវិស័យឯកជនមួយចំនួន និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឹង្ហបុរីប្រឈមនឹងហានីភ័យខ្ពស់នៃការធ្លាក់ចូលក្នុងឱនភាពសេដ្ឋកិច្ចនៅក្នុងត្រីមាសទី២ខណៈភាពប្រឈមនានាក្នុងបរិស្ថានខាងក្រៅ នៅតែបន្ត។
ការលើកឡើងទាំងនេះកើតមានឡើងបន្ទាប់ពីទិន្នន័យផ្លូវការសម្រាប់ត្រីមាសដំបូងបានបង្ហាញពីសេដ្ឋកិច្ចបានធ្លាក់ចុះ ០,៤ភាគរយ ពីអំឡុងពេល ៣ខែមុន បើប្រៀបធៀបពីមួយត្រីមាសទៅមួយត្រីមាសតាមរដូវកាលដែលបានកែតម្រូវមូលដ្ឋាន។
នេះកត់សំគាល់ពីការផ្លាស់ប្តូរពីកំណើន០,១ ភាគរយ ក្នុងត្រីមាសទី៤នៃឆ្នាំ២០២២ ដោយបានធ្វើឲ្យសេដ្ឋកិច្ចមានហានីភ័យនៃឱនភាពសេដ្ឋកិច្ច ដែលត្រូវបានកំណត់ច្បាស់ជាការស្រុតចុះ២ត្រីមាសជាប់គ្នា។
ដំណាក់កាលចុងក្រោយ ប្រទេសសិង្ហបុរីបានធ្លាក់ចូលក្នុងឱនភាពសេដ្ឋកិច្ច នៅក្នុងត្រីមាសទី២ នៅឆ្នាំ២០២០ នៅពេលជំងឺរាតត្បាត Covid-19 ធ្វើឲ្យកំណើនពិភពលោកធ្លាក់ចុះ។
គិតតាមមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ សេដ្ឋកិច្ចនៅតែស្ថិតក្នុងការគ្រប់គ្រងជាវិជ្ជមានដោយមានកំណើន 0,៤ភាគរយ ធៀបនឹងឆ្នាំមុន ចន្លោះខែមករា និងខែមីនា ទោះបីជាធ្លាក់ចុះច្រើនជាងកំណើន២,១ ភាគរយ ដែលត្រូវបានមើលឃើញកាលពីត្រីមាសមុនក៍ដោយ៕