ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួន ជូនដល់កីឡាករ-កីឡាការិនីអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មុននឹងចូលរួមប្រកួត ក្នុងនាមជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ៣-៩ ខែមិថុនា ខាងមុខ។
*ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចតេជោ ហ៊ុន សែន៖ លុយកាក់អាចចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះកម្ពុជាចាយមិនអស់នោះទេ ពាក់ ព័ន្ធនឹងការរៀបចំស៊ីហ្គេមឆ្នាំ២០២៣។
-សម្ដេចតេជោ ហ៊ុន សែន៖ ស៊ីហ្គេមនៅកម្ពុជា បានក្លាយជាប្រធានបទនៃការយកចិត្តទុកដាក់របស់ថ្នា ក់ដឹកនាំនានា រួមទាំងសារព័ត៌មាន CNN, Channel News Asia និងបណ្ដាញសារព័ត៌មានអន្តរជាតិនា នាជាច្រើនទៀត។
-សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យឆ្លាក់ទុកនូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅវិមាន ឈ្នះ ឈ្នះ ដូចព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែរ។
-សម្តេចតេជោ ហ៊ុន សែន ណែនាំ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ប្រជុំណែនាំដល់ស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជំការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានផុសផុល។
-សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់អត្តពលិកពិការភាពទាំងអស់ប្រឹងប្រែងនៅក្នុងការប្រកួតទៅតាមជំនាញវិជ្ជាជីវៈកីឡានីមួយៗ។ សម្ដេចក៏បានណែនាំដល់អត្តពលិក ក្នុងនោះក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួត ត្រូវរៀបចំខ្លួនឱ្យសមជាម្ចាស់ផ្ទះជាមួយដៃគូប្រកួត ដោយមានការអត់ឱនឱ្យគ្នា ដើម្បីអាចក្លាយជាមិត្តភក្ដិគ្នានៅថ្ងៃក្រោយ។
-សម្តេចតេជោ ហ៊ុន សែន ផ្ដាំដល់អត្តពលិក ប្រកួតក្នុង ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ទាំងអស់ត្រូវចង់ចាំថា ខ្លួនប្រកួតតំណាង ឱ្យប្រជាជន ១៧ លាននាក់នៅពីក្រោយខ្នង ដូច្នេះត្រូវខិតខំប្រកួតឱ្យអស់ពីសមត្ថភាព ដោយគោរពឱ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌនៃការប្រកួត។
-សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់ដល់អត្តពលិកមានពិការភាពទាំងអស់ថា សម្ដេចគឺជាប្រធានប៉ារ៉ាអូឡាំពិក ដែលជាបុគ្គលមួយរូបតែងតែគាំទ្រដល់អត្តពលិកមានពិការភាពជានិច្ច។













