ឯកឧត្ដម ថោង ខុន ចុះ​សួរ​សុខទុក្ខ និង​ពិនិត្យ​ទីតាំង​ហាត់​បណ្ដោះអាសន្ន​កីឡា​កាយសម្ព័ន្ធ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​

2021/05/10 05:29:42 pm        189

​កាយសម្ព័ន្ធ៖ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ បាន​ចុះ​ពិនិត្យ​ទីតាំង​ហ្វឹកហាត់​បណ្ដោះ​អាសន្ន​ជា​លក្ខណៈ​ស្វ័យ​បុគ្គល ​របស់​ក្រុម​កីឡា​កាយសម្ព័ន្ធ​ជម្រើស​ជាតិ​កម្ពុជា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​បាន​សួរសុខទុក្ខ​កីឡាករ​-​កីឡា​ការិនីដែល​កំពុង​ហ្វឹកហាត់​នៅ​ទី​នោះ​ផង​ដែរ។​

​ការ​ចុះ​ពិនិត្យ​ទីតាំង​ហ្វឹកហាត់​បណ្ដោះអាសន្ន​នេះ បន្ទាប់ពី​សហព័ន្ធបាន​ផ្លាស់ប្ដូរ​ពី​ពហុ​កីឡដ្ឋាន​ជាតិ ដែល​ជា​ទីតាំង​បិទទ្វារ​ហ្វឹកហាត់​តាំងពី​ឆ្នាំ​២០១៩ របស់​ក្រុម​កីឡា​កាយសម្ព័ន្ធទៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​យក​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាលកាល​ពី​ពេល​ថ្មីៗ​កន្លងទៅ។​ ​ឯកឧត្ដម​បណ្ឌិត ថោង ខុន បាន​ធ្វើ​ការណែនាំ​ដល់​លោក ណ​យ ផាន់​ណា អគ្គលេខាធិការ​សហព័ន្ធឲ្យ​យកចិត្តទុកដាក់ និង​ពង្រឹង​សមត្ថភាព​បច្ចេកទេស​មូលដ្ឋានគ្រឹះ​ ឲ្យ​បាន​ត្រឹមត្រូវដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ ពេល​ស្ថានភាព​កូ​វីដ​ប្រសើរ​ឡើងវិញអាច​ធ្វើ​ការ​ហ្វឹកហាត់​ជាមួយ​ឧបករណ៍ ឬ​លំ​ហាត់​កម្រិត​ខ្ពស់ ក្នុង​គោលដៅ​ឆ្ពោះ​ទៅ​រក​ឧត្ដមភាព​ជូន​ជាតិ​មាតុភូមិ សម្រាប់​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​ឆ្លៀតឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​ដើរ​ពិនិត្យ​កន្លែង​សម្រាក​ស្នាក់នៅ កន្លែង​ញាំ​អាហារ ជាមួយ​ការណែនាំ​បន្ថែម​ឲ្យ​យកចិត្តទុកដាក់​រក្សា​អនាម័យ និង​គោរព​វិធានការ​ក្រសួងសុខាភិ​បា​ល ពិសេស​អនុវត្ត​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ៣​ការពារ ៣​កុំ ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​-១៩។ ទន្ទឹម​ជាមួយគ្នា ឯកឧត្ដម​ក៏បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ១០​លាន​រៀលជូន​ដល់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា សម្រាប់​ប្រើប្រាស់​ក្នុងការ​ហ្វឹកហាត់​ផងដែរ​។​ ​លោក ណ​យ ផាន់​ណា បាន​បញ្ជាក់ថា នេះ​គឺជា​សកម្មភាព​មិនអាច​បំភ្លេចបាន ទោះបី​ក្នុងដំណាក់កាល​ដ៏​លំបាក​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ យ៉ាង​ណាក្ដីក៏​ឯកឧត្តម​រដ្ឋមន្ដ្រីបាន​យកចិត្តទុកដាក់​ជានិច្ច ចំពោះ​មន្ដ្រីក្រោមឱវាទ ពិសេស​កីឡាករ​-​កីឡាការិនីដែល​កំពុង​ហ្វឹកហាត់​ក្រោម​ដំបូល​សហព័ន្ធ។ ក្នុងន័យនេះលោក​រំពឹងថា ទាំង​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ទាំងអស់នឹង​ស្ដាប់​តាម​ការណែនាំ ហើយ​ព្យាយាម​ហ្វឹកហាត់ ដើម្បី​សម្រួច​សមត្ថភាព ​ត្រៀម​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ​នានា។​

​សូម​រំឭក​ថា បន្ទាប់ពី​រាជរដ្ឋាភិបាលបាន​សម្រេចយក​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល ដោយមាន​ការសម្របសម្រួល​ពី​ក្រសួង​អប់រំ គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ CAMSOC បានរៀបចំ​ឲ្យ​សហព័ន្ធ​មួយចំនួន ដែល​បិទទ្វារ​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ប្ដូរ​ទៅ​ហ្វឹកហាត់​បណ្ដោះអាសន្ននៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​វិញ ក្នុង​នោះ​ក៏​មាន​កីឡា​កាយសម្ព័ន្ធ​ផងដែរ ដែល​បានរៀបចំ​ទីតាំង​ហ្វឹកហាត់​បណ្ដោះអាសន្ន​ជា​លក្ខណៈ​ស្វ័យ​បុគ្គល ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព និង​ចូលរួម​ការពារ​ជំងឺ​កូ​វីដ​-១៩៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm