
អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana បានចុះចតដោយសុវត្ថិភាព នៅក្នុងទីក្រុង Daegu ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បន្ទាប់ពីទ្វាររបស់យន្តហោះបានរបើកភ្លាមៗមុនទៅដល់អាកាសយានដ្ឋាន។
កាលវិភាគជើងហោះហើរនៅអាកាសយានដ្ឋានបានបង្ហាញថា យន្តហោះបានចុះចត នៅអាកាសយានដ្ឋាន Daegu នៅម៉ោង១២:៤០នាទីថ្ងៃត្រង់ ម៉ោងក្នុងតំបន់ បន្ទាប់ពីចាកចេញពីកោះJeju កាលពីមួយម៉ោងមុន។
អ្នកនាំពាក្យក្រុមហ៊ុន បាននិយាយថា គ្មាននណាម្នាក់រងរបួសនោះទេនៅក្នុងឧបទ្ទវហេតុនេះ ប៉ុន្តែអ្នកដំណើរមួយចំនួនត្រូវបាននាំទៅកាន់មន្ទីរពេទ្យដោយទទួលរងបញ្ហាការដកដង្ហើមដោយសារភាពភ័យរន្ធត់។
មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុង Daegu បាននិយាយថាមនុស្ស ៩នាក់ ត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Asiana និយាយថា អាជ្ញាធរកំពុងស៊ើបអង្កេតពីរបៀបដែលទ្វារយន្តហោះរបើក។
